ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដាស់តឿនដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់វិស័យព័ត៌មានឲ្យកាន់តែមានការរីកចម្រើន

0

ខេត្តព្រះវិហារ៖ ការដាស់តឿន ក្រើនរំលឹករបស់ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានធ្វើឡើងនាថ្ងៃទី៧កញ្ញា២០២៥ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ និងលើកទិសដៅសកម្មភាពការងារបន្ត សម្រាប់ខែបន្ទាប់ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពី អនុប្រធានមន្ទីរ ​ប្រធាន-អនុប្រធានករិយាល័យទាំង៥​ មន្ដ្រីរាជការ និងមន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត ផងដែរ។

នាឱកាសនោះ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ​លោកស្រី​ ហែម សុគុណពិសី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ​ មន្រ្តីរាជការ​ និងមន្ដ្រីកិច្ចសន្យាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួន​ ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់​ ដោយមិនគិតពីពេលវេលា​ ឬថ្ងៃឈប់សម្រាកនោះឡើយ។

ទន្ទឹមនេះ លោកស្រីប្រធាន ក៏បានថ្លែង ដាស់តឿនដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាក្រោមឱវាទ ឲ្យបន្តពង្រឹង និងរក្សាសាមគ្គីភាព​ ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង​ យកចិត្តទុកដាក់បំពេញ និងបង្កើនប្រសិទ្ធភាពការងារ​របស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់​ និងអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនថែមទៀត​៕ដោយ៖ឡុង សំបូរ