កំពង់ធំ÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ,មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាការស្រាល ចុះទប់ស្កាត់ និង
បង្ក្រាបបទល្មើសជលផលនៅចំណុច: អាងទឹកតាឃឹមឃាង ឃុំកំពង់គោ ស្រុកកំពុងស្វាយ និងអូរកន្ធរ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៥។
នៅថ្ងៃដដែលលោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ បានចូលរួមជាមួយទីបញ្ជាការស្រាលស្រុកបារាយណ៍ បានចុះបង្រ្កាបបទល្មើសជលផលនៅចំណុចភូមិសាស្រ្តឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រាម បានចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ហ៊ន សុផាត តំណាងទីបញ្ជាការស្រាលសហការជាមួយសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលជលផលកំពុងស្វាយក្រោមបានចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទនៅចំណុចអូររន្ទះបាញ់ ឃុំផាត់សណ្តាយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។
ចំណែកឯលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំកម្លាំង ចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកំព្រាម និងមុខប្រលិចច្រកែង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចត្រពាំងរាំង ស្នោរទទឹង និងពោធីស្ថិតនៅក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
សម្រាប់កម្លាំងជំនាញចម្រុះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន១ករណី បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែរួមមាន÷ របាំងស្បៃមុងចំនួន៥៦៦របាំង ប្រវែង២.៥៦៧ម៉ែត្រ ឡុកចំនួន៧៥គ្រឿង លូចំនួន៨៥មាត់ បង្គោលចំនួន១.២៣២ដេីម ចាក់លែងត្រីចម្រុះទំងន់៧០គីឡូក្រាមចូលទន្លេវិញ។ ចំពោះការប្រើប្រាស់មធ្យោបាយសរុបចំនួន៨គ្រឿង ប្រើប្រេងសាំងចំនួន១៤០លីត្រ។
សូមបញ្ជាក់ផងដែរថា លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងកម្លាំងជំនាញបានចុះផ្សព្វផ្សាយណែនាំ ដល់ប្រជានេសាទអូសខ្ចៅ ដោយកម្លាំងម៉ាស៊ីន២៤សេសចុះក្រោម ក្រឡាឈ្នាង៣ ទៅ ៤ ហ៊ុន នេសាទខុសទីតាំងកំណត់ បានចំនួន៧ទូក ស្មើមនុស្ស៣០នាក់ផងដែរ៕






































