នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង និងនាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿងនឹងចូលចតកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី១០ តុលា ២០២៥ កងទ័ពជើងទឹកចិនចំនួន២គ្រឿងនិង នាវាកងទ័ពជើងទឹ កអូស្ត្រាលី ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនេះ រួមមានទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988) ចូលចតនៅកម្ពុជា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ក្នុងដំណើរទស្សនកិច្ច។

នាវាកងទ័ពជើងទឹកអូស្ត្រាលី ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា ចូលចតរ​យៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ .ដើម្បីបំពេញទស្សនកិច្ចនៅ កម្ពុជាដើម្បី កិច្ចសហប្រតិបត្តិការល្អ ពង្រឹង បង្កើនទំនាក់ទំនង និងរឹតចំណង មិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-អូស្ត្រាលី)៕

នាគសមុទ្រ