ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមួលដ្ឋាន ខេត្តព្រះសីហនុ .ឯក ឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម។ពិធីនេះ ធ្វើឡើងនៅបរិវេណផ្សារកោះគ្រោះ ក្នុងសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ក្រុមការងារថ្មីឲ្យមានទំនួល ខុសត្រូវខ្ពស់ ធ្វើការយ៉ាងសកម្ម និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដោះ ស្រាយ បញ្ហានានារបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងសំណង់ក្នុងតំបន់និងពង្រឹងប្រសិទ្ធភាពការងាររវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាល ដើម្បីអនុវត្តយុទ្ធសាស្ត្រ រដ្ឋាភិបាល និងផ្តល់សេវាសាធារណៈឲ្យបានមានប្រសិទ្ធភាព និងឆាប់រហ័ស៕

នាគសមុទ្រ




































