ពលរដ្ឋស្នើសុំអាជ្ញាធរ កុំឱ្យវះកាត់ផ្លូវបេតុង បន្ទាប់ពីអ្នកសារព័ត៌មានបានចុះផ្សាយថា ផ្លូវបេតុងក្នុង ភូមិឡឥដ្ឋ សង្កត់បឹងកុក ក្រុងកំពង់ចាម ពុំមានសសៃដែក

0

កំពង់ចាម: បន្ទាប់ពីអ្នកសារព័ត៌មានបានចុះផ្សាយថា ផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កត់បឹង កុក ក្រុងកំពង់ចាម ពុំមានសសៃដែកនោះទេ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរ កុំឱ្យវះកាត់ផ្លូវបេតុ ងនេះអីនាំឱ្យមានការខូចខាត ទោះបីជាបែបនេះក្តី នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ មន្ត្រី ពាក់ព័ន្ធ និងក្រុមហ៊ុនទទួលការសាងសង់ បានស្នើដល់អ្នកសារព័ត៌មានខាងលើ ឱ្យចង្អុលបង្ហាញ ចំណុចដែលខ្លួនបានថតរូបភាពថាគ្មានសសៃដែក ដើម្បីវះកាត់ពិនិត្យជាក់ស្តែង ផ្ទុយទៅវិញ គឺផ្លូវ បេតុងនេះពិតជាមានសសៃដែកត្រឹមត្រូវ មិនដូចការចោទប្រកាន់នោះឡើយ ។

លោក ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម ដែលបានដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ ព័ន្ធ ចុះពិនិត្យការដ្ឋានខាងលើ បានឱ្យដឹងថា រូបភាពវីដេអូ ដែលអ្នកសារព័ត៌មានបានផ្សព្វផ្សាយថា ផ្លូវបេតុងនេះ គ្មានសសៃដែក គឺជារូបភាពមួយជ្រុងប៉ុណ្ណោះ ដែលធ្វើឡើងដោយអ្នកសារព័ត៌មាន មួយរូប ឈ្មោះ ញិល ញ៉ាន ជាអ្នកសារព័ត៍ PNN Daily (ពន្លឺនិរតី)។ នៅត្រង់ចំណុចនៃរូបភាពវីដេ អូផ្សព្វផ្សាយ គឺក្រុមហ៊ុនបានចាក់បេតុងអារមេស្តើង មួយជាន់សិន ទើបដាក់ឆ្អឹងសរសៃដែកតាម ក្រោយ ប៉ុន្តែអ្នកសារព័ត៌មានរូបនេះ មិនបានថតនៅពេលដែលក្រុមជាងបានដាក់សរសៃដែកនោះ ឡើយ ដែលបង្កឱ្យមានការយល់ច្រឡំមកលើអាជ្ញាធរ និងក្រុមហ៊ុនទទួលការសាងសង់ផងដែរ ។

បើតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ បេតុងនេះ ជាគម្រោងមូលនិធិសង្កាត់បឹងកុក ឆ្នាំ២០២៥ ដែលទទួលម៉ៅការ សាងសង់ដោយក្រុម ហ៊ុន អ៊ឹង ចាន់ឡា ដោយចាក់បេតុងអារមេ សរសៃដែក ទំហំទទឹងផ្លូវ ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងបណ្តោយផ្លូវ ២,៨១២ ម៉ែត្រ ដែលសាងសង់បានប្រមាណជា ៤០%។ បើតាមការចុះវាយតម្លៃ របស់មន្ត្រីបច្ចេកទេស បានបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ គឺក្រុមហ៊ុនពិតជាធ្វើការសាងសង់តាមបទដ្ឋាន បច្ចេកទេសស្តង់ដារត្រឹមត្រូវពិតប្រាកដមែន៕