រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ»

0

ខេត្តព្រះសីហនុ៖ឯកឧតតម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៥នេះបានរៀប ចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ នៅវេទិកា៧មករា (វិមានឯករាជ្យ) ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏រំលឹក ព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គដែល បានលះ បង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ជាមួយគ្នានេះឯកឧត្តម ក៏បានណែនាំឱ្យបណ្តារមន្ទីអង្គភាពទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រូវរៀប ចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យ បានសមរម្យ ព្រមទាំងណែនាំដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន រៀបចំឱ្យបានដូចៗគ្នា និងបំផុសប្រជាពលរដ្ឋ ឱ្យលើកទង់ជាតិគ្រប់ គេហដ្ឋាន ផងដែរ៕

នាគសមុទ្រ