( កំពង់ធំ)÷ ព្រះភិក្ខុ ខន្តិសារោ សឿម ពិសី ព្រះគ្រូចៅអធិការវត្តក្រសាំមានជ័យ ហៅស្រែក្រសាំងបានមានសង្ឃដីការសម្ដែងព្រះទ័យបែបនេះកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជាមួយនឹងសមិទ្ធផលថ្មីស្រឡាងដែលសប្បុរជនបានធ្វើជូន ព្រះអង្គបានសម្ដែងបញ្ជាក់ថាព្រះអង្គពិតជាមានបេតិសោមនស្សរីករាយក្រៃលែងដែលសប្បុរសជនបានកសាងផ្លូវបេតុងថ្មីដែលជាផ្លូវ
បន្តពីផ្លូវធំចូលវត្តសម្រាប់ញាតិញោមពុទ្ធបរិស័ទធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពជាផ្លូវដ៏មាំទាំជាពិសេសមានបំពាក់សូឡាបំភ្លឺទាំងយប់ថ្ងៃ។
ស្រដៀងគ្នានេះលោកអាចារ្យ គណៈកម្មការរងទី១លោកតា រៀម សំអាត ក៏បានលើកឡើងថា ផ្លូវថ្មីនេះពិតជារួមចំណែកយ៉ាងធំធេងក្នុងការ ធ្វើដំណើររបស់ញាតិញោមពរបរិស័ទទាំងជិតឆ្ងាយ មិនថាយប់ថ្ងៃមកធ្វើបុណ្យទាននៅវត្តអារាមនេះប្រកបដោយសុខសុវត្ថិភាពងាយស្រួលជាងមុន ។
ទន្ទឹមនឹងនេះទាំងព្រះគ្រូចៅអធិការនិងអាចារ្យគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តស្រែក្រសាំងទាំងមូលបានសម្តែង ការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ទៀ ឆាយវេង និង លោកស្រី ទិន ស៊ាមលី ព្រមទាំងសប្បុរសជនទាំងអស់ដែលតែងតែបានលះបង់ទាំងកម្លាំងកាយ ចិត្ត បច្ច័យ សម្រាប់ធ្វើផ្លូវបេតុងថ្មីប្រវែង១៥២ម៉ែត្រ ទទឹង៥ម៉ែត្រ មានបំពាក់សូឡាបំភ្លឺសងខាងផ្លូវជាច្រើនដើមផងដែរ។ សម្រាប់ព្រះសង្ឃពុទ្ធបរិស័ទបានធ្វើដំណើរងាយស្រួល ដែលអស់បច្ច័យសរុបចំនួន ៧,៦០០ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កន្លងមកលោក ទៀ ឆាយវេង និង លោកស្រី ទិន ស៊ាមលី បានចូលរួមអភិវឌ្ឍ និងកសាងសមិទ្ធផលនានាជាច្រើននៅក្នុងវត្តស្រែក្រសាំងនេះដូចជា ផ្លូវបេតុងប្រវែង៨២ម៉ែត្រ សមិទ្ធផលនានា និងបំពាក់សូឡាជាច្រើនដើម អភិវឌ្ឍនៅឆ្នាំ២០២៤ផងដែរ។






































