(កំពង់ធំ)÷ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី នៅចំណុចកំណាត់ផ្លូវសន្តិភាព ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំមានករណីហិង្សាដោយចេតនាទៅវិញទៅមក និងធ្វើឱ្យខូចខាតដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន២ក្រុម។
លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថាក្រុមទី១មានឈ្មោះ ឡេន ចាន់រិទ្ធិ ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិត្រពាំងផ្លៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឈ្មោះ អាត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ឈ្មោះ មូល មករា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិត្រពាំងផ្លៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ឈ្មោះ ពែក ប៉ែន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងផ្អៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឈ្មោះ ធឿន ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ឈ្មោះ សាន វិបុល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ឈ្មោះ ញ៉ ពិទូ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសិរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកឯក្រុក្រុមទី២ មានឈ្មោះ សឿន ភីហ្សា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឈ្មោះ ញឹប វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឈ្មោះ ស៊ឹម រ៉ាស៊ី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឈ្មោះ គង់ សុខឡា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិទី៦សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។ ឈ្មោះ សន រ៉ាណុច ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។ ឈ្មោះ ចំរើន សំណាង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។
លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានបញ្ជាក់ថាសម្រាប់សម្ភារៈវត្ថុតាងដកហូតមាន÷ ដំបងឬស្សី១ដើម ខ្សែក្រវ៉ាត់១ខ្សែ
ជំពាមកៅស៊ូ១ ដុំថ្មបាយក្រៀម១ដុំ ម៉ូតូ៥គ្រឿងទូរស័ព្ទ៩គ្រឿង ម៉ូតូខូចខាត១គ្រឿងជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕






































