សៀមរាប: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ (China-Cambodia Government Team for Safeguarding Angkor) ជាមួយលោក លោក Li XiangDong អគ្គនាយករងនៃស្ថាប័នបណ្ឌិតសភា
បេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage) ដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ។
បន្ទាប់មក ឯកឧត្តមអគ្គនាយក ក៏បានអញ្ជើញចុះពិនិត្យការងារកំពុងអនុវត្តនៅការដ្ឋានដោយផ្ទាល់ និងផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ ដើម្បីឱ្យការងានេះ ដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់៕






































