កំពង់ធំ÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី ចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុច
គោឡាប់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។
លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានដឹកនាំកម្លាំង មន្រ្តីខណ្ឌជលផលកំពង់ធំ និងមន្ត្រីជាប់កិច្ចសន្យា សហការជាមួយកម្លាំងទីបញ្ជាការស្រាល ដឹងនាំដោយលោកថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចភូមិស្លែង ភូមិពាមក្រែង ភូមិសាស្រ្តឃុំក្តីដូង រហូតដល់ចំណុចស្ទឹងតូច ក្នុងភូមិសាស្រ្ត ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងគណ:បញ្ជាការស្រាលស្រុកស្ទោង ចុះបង្រ្កាបបទល្មើសនៅចំណុចព្រីងមោល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរ កម្លាំងជំនាញចម្រុះបានបន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណីនេសាទដោយឧបករណ៍ឈ្លក់ប្រើរួមផ្សំអំពូលភ្លើង វត្ថុតាងរួមមាន សាច់ឈ្លក់ទំហំ(១២ម៉ែត្រ×៨ម៉ែត្រ)ចំនួន២គ្រឿង អាគុយចំនួន១ គ្រឿង អំពូលភ្លើងចំនួន១គ្រឿង របាំងស្បៃមុងចំនួន២០របាំង ប្រវែង១.០០០ម៉ែត្រ ឡុកចំនួន២០ឡុក លូស្បៃមុងចំនួន២០មាត់ បង្គោលឈើចំនួន៥៣៨ដើម ចាក់លែងត្រីចំនួន១១០គីឡូក្រាមចូលទន្លេវិញ និងបានប្រើប្រាស់មធ្យោបាយកាណូតចំនួន០២គ្រឿង ប្រើប្រាស់ប្រេងចំនួន៤០លីត្រផងដែរ៕






































