សៀមរាប: អំពីចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ១៩៩,០៨០ នាក់ កើនឡើង ៣.៧៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ចំនួន ១៩១,៨៦៣ នាក់ ក្នុងនោះ ៖
ទេសចរបរទេសមានចំនួន ៣,៥២០ នាក់ ថយចុះ ២៧.៦២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៤,៨៦៣ នាក់
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១៩៥,៥៦០ នាក់ កើនឡើង ៤.៥៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៨៧,០០០ នាក់
សរុបរយះពេល ២ថ្ងៃ ០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានទេសចរសរុប ២៨៩,៧៨១ នាក់ កើនឡើង ៣.៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ២៧៨,៩៨២ នាក់ ក្នុងនោះ៖
ទេសចរបរទេសមានចំនួន ៦,៦៥១ នាក់ ថយចុះ ២៥.៩៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៨,៩៨២ នាក់ ។
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ២៨៣,១៣០ នាក់ កើន ៤.៨៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ២៧០,០០០ នាក់ ៕











































