សៀមរាប៖ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញចូលរួមបុណ្យសព និងរំលែកសមានទុក្ខជាមួយគ្រួសារសពរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចណ៍
នៅខេត្តកំពង់ធំ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យបង-ប្អូនប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបមួយចំនួនស្លាប់ ក្នុងនោះសាខាបានចូលរួមបុណ្យសពចំនួន ៩គ្រួសាររួមមាន៖
សពទី១- ឈ្មោះ ទៀង ទាក់ ភេទប្រុស អាយុ ២៥ឆ្នាំ សមាជិកគ្រួសារ ៣នាក់ (ស្រី ២នាក់) រស់នៅភូមិក្រូច ឃុំសែនសុខ ស្រុកក្រឡាញ់
សពទី២- ឈ្មោះ ណូ សាឡាត់ ភេទស្រី អាយុ ២៦ឆ្នាំ សមាជិកគ្រួសារ ៣នាក់ (ស្រី ២នាក់) រស់នៅភូមិក្រូច ឃុំសែនសុខ ស្រុកក្រឡាញ់
សពទី៣- ឈ្មោះ តត់ សាន់ ភេទប្រុស អាយុ ២៤ឆ្នាំ សមាជិកគ្រួសារ ៣នាក់ (ស្រី ១នាក់) រស់នៅភូមិសុខសាន ឃុំយាង ស្រុកពួក
សពទី៤- ឈ្មោះ ចេម ភេទស្រី អាយុ ២៧ឆ្នាំ សមាជិកគ្រួសារ ៣នាក់ (ស្រី ១នាក់) រស់នៅភូមិសុខសាន ឃុំយាង ស្រុកពួក
សពទី៥- ឈ្មោះ ឃ្នឿប យ៉េត ភេទស្រី អាយុ ៣១ឆ្នាំ សមាជិកគ្រួសារ ៤នាក់ (ស្រី ២នាក់) រស់នៅភូមិសុខសាន ឃុំយាង ស្រុកពួក
សពទី៦- ឈ្មោះ ភិ សុខា ភេទស្រី អាយុ ២៦ឆ្នាំ សមាជិកគ្រួសារ ៣នាក់ (ស្រី ២នាក់) រស់នៅភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក
សពទី៧- ឈ្មោះ ភីង សុឃា ភេទប្រុស អាយុ ៣៦ឆ្នាំ សមាជិកគ្រួសារ ៣នាក់ (ស្រី ២នាក់) រស់នៅភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក
សពទី៨- ឈ្មោះ ទាវ ស្រីនិត ភេទស្រី អាយុ ២៦ឆ្នាំ សមាជិកគ្រួសារ ៧នាក់ (ស្រី ៣នាក់) រស់នៅភូមិគោកចាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ
សពទី៩- ឈ្មោះ សេងអៀង ភេទស្រី អាយុ ៦៣ឆ្នាំ សមាជិកគ្រួសារ ៧នាក់ (ស្រី ៤នាក់) រស់នៅភូមិមោងខាងត្បូង ឃុំមោង ស្រុកស្រីស្នំ។
ស្ថិតក្នុងឱកាសរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរំលែកសមានទុក្ខយ៉ាងសោកសង្រេងខ្លាំងបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប ជូនចំពោះគ្រួសារសពទាំង ៩គ្រួសារ និងបានគូសរំលេចពីការគិតគូររបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទៅដល់សុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកអ្នកណាម្នាក់ចោល»។ បន្ថែមលើសនេះ ឯកឧត្តម សម្តែងនូវការសោកស្ដាយក្រៃលែង បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់តក់ស្លុតឥតឧបមា ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ កាលពីវេលាម៉ោង ៣ ទៀបភ្លឺកន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏ដូចជាសាខា កក្រក ខេត្តសៀមរាប ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព និងសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនចំពោះវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគជូនគ្រួសារសព ក្នុង១គ្រួសារមាន៖ អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គ.ក្រ, ឃីត ១កញ្ចប់ (ក្នុង១កញ្ចប់មាន មុង១, ភួយ១, កន្ទេល១, សារុង១, ក្រមា១) និងថវិកា ១លានរៀល៕





































