កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្រ្កាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង នឹងលែងកូនត្រីចម្រុះចូលទៅលើវិញ

0

កំពង់ធំ÷ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ដឹកនាំកម្លាំងមន្រ្តីជាប់កិច្ចសន្យា សហការជាមួយលោក ប៊ី  វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ព្រមទាំងកម្លាំងបញ្ជាកាតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) ចុះទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅចំណុចកន្សោមចាប និងព្រែកជីក ស្ថិតក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់រដ្ឋបាលជលផលសណ្ដាន់ សហការជាមួយកម្លាំងផ្នែកសឹករងស្រុកសណ្ដាន់ និងកម្លាំងស្នាក់ការក២មណ្ឌលបួនខេត្តកំពង់ធំ ចុះទប់ស្កាត់ និងបង្ក្រាប់បទល្មើសជលផលនៅចំណុចភូមិក្របីព្រៃ បឹងក្របីព្រៃ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំកម្លាំងមន្រ្តីជាប់កិច្ចសន្យា សហការជាមួយកម្លាំងគណ:បញ្ជាការស្រាលស្រុកស្ទោង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុចតាអោន ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ

កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្រ្កាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៥៥របាំង ប្រវែង១.៧៧០ម៉ែត្រ សាច់អួនក្រឡាញឹកប្រវែង៥០០ម៉ែត្រ លបប្រើស១០០ចំនួន១៥ខ្សែប្រវែង១៤០ម៉ែត្រ ឡុកចំនួន៤៥គ្រឿង លប/លូចំនួន៤០មាត់ បង្គោលចំនួន៤៧៥ដើម ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញទម្ងន់៣៥គីឡូក្រាម និងមធ្យោបាយបាទ្បាស្មាច់ចំនួន០៤គ្រឿង
ប្រើប្រេងសាំងអស់៩០លីត្រ ផងដែរ។