ករណីអគ្គីភ័យ បានឆាបឆេះផ្ទះឈើប្រជាពល១ខ្នង អស់ទាំងស្រុង នៅស្រុកតាំងគោក

0

កំពង់ធំ÷ លោកស្រី អ៉ឹម សុខវីន អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងលោក ហាក់ ម៉ុងហួត ប្រធានអអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក និងសហការី បានចុះសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុក និងអំណោយរដ្ឋបាលឃុំច្រនាង ទៅប្រគល់ជូនដល់គ្រួសារភ្លើងឆេះផ្ទះ១ខ្នង អស់ទាំងស្រុង ស្ថិតនៅភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី អ៉ឹម សុខវីន បានបញ្ជាក់ថាករណីភ្លើងឆេះឆេះផ្ទះ ១ខ្នងអស់ទាំងស្រុង របស់លោកយាយ នូ វ៉ាត អាយុ ៨៥ឆ្នាំ ដែលមានជំងឺវង្វេង( វេលាកើតហេតុ នៅម៉ោង២១:២០នាទី យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ )។ ផ្ទះឈើឆេះអស់ទាំងស្រុងចំនូន១ខ្នង មានទំហំ៥ម៉ែត្រ×៧ម៉ែត្រ ប្រកស័ង្ក ជញ្ជាំងក្តារ ក្នុងនោះបណ្តាលឱ្យលោកយាយរងរបួស ហើយកូនចៅបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ខេត្តកំពង់ចាម។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកប្រគល់ដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន÷ អង្ករ៥០គីឡូក្រាម មី១កេស សៀង១យួរ តង់១ ទឹកត្រី ទឹកស៉ីអ៉ីវ២យួរ ត្រីខ១យួរ ឃីត១កញ្ចប់ធំ និងថវិកា១៥០.០០០រៀល។ រដ្ឋបាលឃុំច្រនាង បានប្រគល់ថវិកាចំនួន ២០០.០០០រៀល សរុមថវិការួម ៣៥០.០០០រៀល ការប្រគល់ជូននូវគ្រឿងឧបភោគ និងថវិកាមួយចំនួននេះ តាមរយៈក្មួយបង្កើតរបស់លោកយាយ ដោយលោកយាយ រងរបួសដោយសារអគ្គីភ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក
ស្រុកចំការលើ ខេត្តកំពង់ចាម៕