លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត  បានចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារប្រគល់ជូនលោកស្រី ហុន ម៉ូនិកា ត្រូវជាគ្រួសារសពលោកអនុសេនីយ៍ឯក អួន ឃាង

0

(កំពង់ធំ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញនិងដឹកនាំលោក លោកស្រី មេបញ្ជាការរង ប្រធានមន្ទីរ  នាយ នាយរងការិយាល័យ និងជំនួយការ នាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថចំនួន ២៤.០៥០.០០០រៀល ប្រគល់ជូនលោកស្រី ហុន ម៉ូនិកា ត្រូវជាគ្រួសារសពលោកអនុសេនីយ៍ឯក អួន ឃាង  នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ។
ឆ្លៀតនៅក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារ លោក អួន ឃាង ក្នុងការបាត់បង់ស្វាមី ដែលជាបង្គោលគ្រួសារដ៏ល្អ ។ លោក មេបញ្ជាការ បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារ ត្រូវប្រឹងខិតខំ តស៊ូរឹងមាំឡើងដើម្បីជីវភាពគ្រួសារ និងមើលថែខ្លួនឯង ក៏ជាមើលថែកូនៗ សប្រាប់អនាគតរបស់ពួកគាត់ទៅមុចទៀត ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់ គិតគូចំពោះកងរាជអាវុធហត្ថគ្រប់រូបដែលបានទទួលមរណ និងមានជំងឺដង្កាត់ផ្សេងៗ លោកបានដឹកនាំបង្កើតឱ្យ មានមូលនិធិ មហាគ្រួសារនេះឡើង ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារ ក៏ដូចជាចូលរួមរំលែកទុក្ខលំបាកដល់មន្រ្តីកងរាជអាវុធហត្ថក្រោមឱវាទទាំងអស់នៅទូទាំងប្រទេស៕