បុរសម្នាក់រងរបួសធ្ងន់ក្នុងពេលផ្ទុះធុងហ្គាស ត្រូវបានបញ្ជួនតាមអូប័រក្រុមហ៊ុន GTVC ពីក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នាល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជូនអូប័រ ល្បឿនលឿន ទៅទទួល បុរសម្នាក់ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុងដែលជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាសបណ្ដាលឲ្យរងរបួសធ្ងន់ផ្នែកទ្រូង ដឹកទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ។

បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព ហើយបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ