ស្ពានថ្មដ៏រឺងមាំសាងសង់ចូលសមុទ្រគ្មានច្បាប់អនុញ្ញាតរបស់ភោជនីយដ្ឋាន BEACH HOUSEត្រូវបានរុះរើទាំងស្រុងហើយ

0

ខេត្តព្រះសីហនុ៖ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦គឺជាថ្ងៃផុតកំណត់នៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្ទឹងហាវ ដែលតម្រូវឱ្យ ម្ចាស់ភោជនីយដ្ឋាន BEACH HOUSE ធ្វើការរុះរើ ចេញឲ្យអស់ជាកំហិតនូវសំណង់ ស្ពានថ្មរឹងមាំទំហំ ទទឹង ៦ ម៉ែត្រ និងបណ្ដោយ២៥ម៉ែត្រ រំលោភចូលសមុទ្រមាន ទីតាំងស្ថិតនៅ ជិតឆ្នេរព្រែកត្រែង ក្នុងភូមិ៤ ឃុំអូរ ត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ ប៉ុន្តែរម្ចាស់សំណង់ ក្នុងរយៈពេល ១៥ថ្ងៃនៃសេចក្តី ជួនដំណឹង របស់រដ្ឋ បាលស្រុក ស្ទឹងហាវកន្លងមកនោះម្ចាស់សំណង់ មិនបានអនុវត្តតាមនោះឡើយ ។

ទើបនៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ក្រុម ការងារ និងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ពេជ្រ ខៅដាង នាយករងរដ្ឋបាល សាលា ខេត្តព្រះសីហនុ និងលោក ធឿន សុចិន អភិបាល រងស្រុក ស្ទឹងហាវបានចុះធ្វើការរុះ រើនិង វាយកម្ទេចចោលអស់​ទាំងស្រុងហើយ ដោយប្រើពេលពេញ ថ្ងៃមួយ។

ដោយឡែងសំណង់ កញ្ចុះលំហែសង់ចូលក្នុងសមុទ្រ មាន ទំហំទទឹងប្រមាណ៥ម៉ែត្រនិងមានបណ្តោយ ទំហំប្រមាណ៤០ ក្រុមការងារ​បានសម្រេចទុករយៈ៧ថ្ងៃឲ្យ ម្ចាស់ភោជនីយដ្ឋាន BEACH HOUSEដែល មានឈ្មោះ អ៊ុច ស្រីរ័ត្ន និងឈ្មោះ គួច វិឆ័យ ដែលជាតំណាង ឲ្យធ្វើការ រុះដោយខ្លូនចេញឲ្យអស់ជាកំហិត។ក្នុងករណី ម្ចាស់នៅតែមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ រដ្ឋបាលស្រុកនឹងដឹកនាំគណៈបញ្ជាការឯកភាព ស្រុកចុះរុះរើចេញ និងមិនទទួលខុសត្រូវរាល់ការខូចខាតនោះទេ ។ចំពោះរាល់ការចំណាយទាំងស្រុង ជាបន្ទុករបស់ម្ចាស់រីសត(ភោជនីយដ្ឋាន BEACH HOUSE)។

សូមបញ្ជាក់ផងដែរថា៖ទីតាំងដីចំណីឆ្នេរសមុទ្រខាងលើនេះត្រូវបានម្ចាស់ភោជនីយដ្ឋាន BEACH HOUSE ធ្វើការសាងសង់ សំណង់ផ្សេងៗរួម មាន ទី១. សាងសង់ជាផែថ្មប៉េតុងទំហំទទឹង៦ម៉ែត្រនិងបណ្ដោយ២៥ម៉ែត្រ។២/ សាងសង់ជាបន្ទប់ៗលក្ខណៈជារីសតសម្រាប់ភ្ញៀវស្នាក់នៅប្រមាណជា៤០បន្ទប់ ។៣/សាងសង់ជាកញ្ចុះលំហែចូលក្នុងសមុទ្រមានទំហំទទឹងប្រមាណ៥ម៉ែត្រ និងមានបណ្តោយទំហំប្រមាណ៤០។ ៤/ សំណង់អាហារដ្ឋាន ១ខ្នងមានជាន់ផ្ទាល់ដី និងជាន់ទីមួយ មានទំហំ ទទឹងប្រមាណ៥ម៉ែត្រ និងបណ្តោយ ប្រមាណ១៦ម៉ែត្រ និងមានកម្ពស់ប្រមាណ៧ម៉ែត្រ។ដោយសំណង់ ទាំងអស់ ខាងលើនេះត្រូវបាន រដ្ឋបាល ស្រុកស្ទឹងហាវ បញ្ជាក់ថាបានសាងសង់លើ ដីចំណីសមុទ្រនេះ គឺពុំមានលិខិត អនុញ្ញាតឡើយ។ ជុំវិញ បញ្ហារ សំណង់គ្មានច្បាប់អនុញ្ញាតទាំងអស់ ដែលម្ចាស់រីសត(ភោជនីយដ្ឋាន BEACH HOUSE) បានសាងសង់រំលោភ លើដីចំណីសមុទ្រខាងលើនេះ ក្រុមការងារនឹងរាយការណ៍ជូន ថ្នាក់ដឹកនាំ ពិនត្យនិងសម្រេច ដើម្បីបន្ត និតី វិធីតាមផ្លូវច្បាប់ នេះបើយោងតាម កំណត់ហេតុ របស់រដ្ឋបាលស្រុកស្ទឹងហាវចុះថ្ងៃទី២៧ ខែ មករាឆ្នាំ ២០២៦៕

នាគសមុទ្រ