K D S R
សៀមរាប: សមត្ថកិច្ចជំនាញសហការគ្នាជាមួយប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចបានស្ទាកចាប់ បង្ក្រាបបានឡានដឹកឈើខុសច្បាប់មួយគ្រឿងនៅចំណុចមុខ សណ្ឋាគារ អង្គរបាយ័នអេរ៉ា ស្ថិតនៅក្នុងភូមិខ្នាសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប ថ្ងៃអាទិត្យទី ១៨ ខែ មករាឆ្នាំនេះ ។
តាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ត្រី សឿន សេន ករណីខាងលើ កម្លាំងសមត្ថកិច្ចយើងខ្ញុំ បានបញ្ជូនមធ្យោបាយ និងវត្ថុតាងទៅឱ្យមន្រ្តីជំនាញ ដើម្បីអនុវត្តអនុវត្តទៅតាមនីតិវិធី អនុលោមតាមច្បាប់ស្តីពីព្រៃឈើ។





































