ភ្នំពេញ៖ ដើម្បីបង្ការអាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅប្រើប្រាស់ អាស្រ័យផលក្នុងអគារ សាលាបឋមសិក្សាបដិវត្តន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវឱ្យប្រជាពលរដ្ឋ ចាក់ចេញពីដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២ កុម្ភៈនេះតទៅ។
វិធានការខាងលើ បានធ្វើឡើងដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើ។
ជាមួយគ្នានោះ ក្រសួង ទុករយៈពេលឲ្យ៣០ថ្ងៃ ដើម្បីឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម÷
១. មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ។
២. ធ្វើការហ៊ុំព័ទ្ធ និងហាមចូលសំណង់អគារនេះ៕






































