អភិបាលស្រុកស្ទោង ណែនាំអាណាព្យាបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជំរុញការសិក្សារបស់កូនចៅខ្លួនឱ្យបានខ្ពស់ខ្ពស់បំផុត

0

កំពង់ធំ÷ អភិបាលស្រុកស្ទោង ណែនាំអាណាព្យាបាលនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជំរុញការសិក្សារបស់កូនចៅខ្លួនឱ្យបានខ្ពស់ខ្ពស់បំផុត លោកសាយ គឹមឡម បានជំរុញការណែនាំដូច្នេះ ក្នុងឱកាសដែលលោក និងសហការីបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គ្រួសារជនភៀសសឹកនិងពលរដ្ឋងាយរងហានិភ័យនៅក្នុងឃុំព្រះដំរី កាលពីរសៀលថ្ងៃថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថាក្នុងយុគសម័យនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថលគឺ ការសិក្សារៀនសូត្រនិងអប់រំបានដល់កម្រិតខ្ពស់ពិតជាមានអត្ថប្រយោជន៍ខ្ពង់ខ្ពស់បំផុតសម្រាប់កូនចៅអ្នកសិក្សារៀនសូត្រក៏ដូចជាសង្គមជាតិយើងផងដែរ ជាពិសេសការដើរឱ្យទាន់នូវការរីកចម្រើនរបស់វិទ្យាសាស្ត្រនិងការប្រកួតប្រជែងសកលផងដែរ។

លោកអភិបាលស្រុកស្ទោងបានណែនាំថែមទៀតដល់អាជ្ញាធរឃុំព្រះដំរីត្រូវខិតខំធ្វើអំពើល្អ ផ្ដល់សេវាសាធារណៈជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំឱ្យបានកាន់តែប្រសើរ បង្កភាពងាយស្រួលជាពិសេសដល់ជណ្ដើមផ្ទះ ដើម្បីទទួលបាននូវជំនឿទុកចិត្ត ស្វាមីភក្តីពីអ្នកគាំទ្ររបស់ខ្លួនក៏ដូចជាម្ចាស់ឆ្នោតថែមទៀត។

លោកបានជុំវិញបន្ថែមដល់លើអាជ្ញាធរឃុំត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងថែមទៀតដល់សុខទុក្ខស្រុកសុខុមាលភាពពុកម៉ែបងប្អូនជនពិការ គ្រួសារងាយរងហានិភ័យ ជាពិសេសគ្រួសារវីរៈកងទ័ព និងជនភៀសសឹកនៅក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ការជួបសំណេះសំណាល សួរសុខទុក្ខនៅក្នុងឱកាសនេះមានពលរដ្ឋចំនួន២០គ្រួសារ ដែលក្នុងនោះលោកបានឧបត្ថម្ភក្នុង១គ្រួសារនូវគ្រឿងឧបភោគបរិភោគនិងសម្លៀកបំពាក់មួយចំនួនផងដែរ៕