កំពង់ធំ៖ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណបក្សពាក់ព័ន្ធជាច្រើនរូប ក្នុងបរិយាកាសសាមគ្គីភាព និងភាពរួមរួមគ្នាខ្ពស់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ដែលបានអញ្ជើញចូលរួមដឹកនាំ និងផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងការងារគណបក្សនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ។
ក្នុងពិធីនេះផងដែរលោក ឃីម សុខឃាង ប្រធានគណៈបក្សស្រុកប្រាសាទសំបូរ បានចូលរួមជាមួយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំ និងអនុវត្តតាមសេចក្ដីសម្រេចបញ្ចូលសមាជិកថ្មីៗឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ និងគោលការណ៍របស់គណបក្ស។
ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថាពិធីប្រកាសនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការចូលរួមសកម្ម របស់សមាជិកគណបក្សនៅមូលដ្ឋាន ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍសហគមន៍។
ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានលើកឡើងពីភាគីពាក់ព័ន្ធបានបង្ហាញការប្តេជ្ញាចិត្តបន្តរួមគ្នា ពង្រឹងការងារគណបក្សនៅឃុំឈូក និងទូទាំងស្រុកប្រាសាទសំបូរ ឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្តទៀត។ ជាមួយគ្នាដែលផងដែរ ប្រធានគណបក្សឃុំត្រូវតែចុះផ្សព្វផ្សាយនិងបង្រៀនពីតួនាទី/ភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកា ឱ្យយល់កាន់តែច្បាស់ពីគោលការរបស់គណបក្សប្រជាជនកម្ពុជា ច្បាស់លាស់ដើម្បីផ្សព្វផ្សាយដល់សមាជិកបន្ថែមទៀតនៅក្នុងមូលដ្ឋាន៕






































