ខេត្តព្រះសីហនុ៖ជនជាតិចិន អាយុ ២៥ឆ្នាំ បើកបររថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4505 នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤៥នាទី បើកបរក្នុងល្បឿនលឿន និងវ៉ាជែងខាងស្តាំ ក៏បាន ទៅបុកលោក វរសេនីយ៍ទោ ចេងនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខណៈលោក កំពុងអនុវត្ត ភារកិច្ចរក្សា សណ្តាប់ធ្នាប់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់។ករណីនេះបានកើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុជនជាតិចិនជាជនបង្ករបរបានព្យាយាមគេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបាន ភ្លាមៗក្នុងពេលនោះផងដែរ។ សម្ថកិច្ចបានបញ្ជាក់ថាលទ្ធផលតេស្ត ទៅលើជនបង្កររកឃើញថាមានវិជ្ជ មានសារ ធាតុញៀន ខណៈតេស្តជាតិអាល់កុលអវិជ្ជមាន។បច្ចុប្បន្ន ៖ជនបង្ករត្រូវបាននាំខ្លួនទៅសាក់សួរបន្ថែម ដើម្បីបន្តនី តិវិធីតាម ច្បាប់ ចំណែករថយន្ត ត្រូវបាននាំយកទៅរក្សាទុក នៅការិយាល័យប៉ូលិសចរាចរណ៏ផ្លូវគោក។ដោយឡែក លោក វរសេនីយ៍ទោ ចេង ចំរើន កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម ដោយស្ថានភាពមានការល្អប្រសើរឡើងវិញខ្លះហើយ។

ជាមួយគ្នានេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងជៀសវាងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង ដើម្បីធានា សុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមទាំងមូល៕នាគសមុទ្រ




































