ខេត្តព្រះសីហនុបើកកិច្ចប្រជុំស្តីពីសមិទ្ធផលសំខាន់ៗក្នុងរយៈពេល ៥ ឆ្នាំ នៃការអភិវឌ្ឍន៍ទេសចរណ៍២០២១-២០២៥ និងត្រៀមជំរុញសហគមន៍ ៥ ឱ្យក្លាយជាភូមិទេសចរណ៍គំរូ

0

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រសួងទេសចរណ៍ដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរង ខេត្តព្រះសីហនុ និង លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍នារសៀលថ្ងៃតី២០ ខែកុម្ភៈ​​​​​​​​​​​​​​​​​ឆ្នាំ២០២៦បានរៀបចំកិច្ចប្រជុំ និងវាយតម្លៃ នៃការអនុវត្តផែន ការអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០២៥) កន្លងទៅ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗក្នុង រយៈពេល  ៥ ឆ្នាំកន្លងមក ក្នុងអាណត្តិនៃការអនុវត្តផែនការ ២០២១-២០២៥ ខេត្តព្រះសីហនុបានសម្រេចនូវ លទ្ធផលគួរ ឱ្យកត់សម្គាល់ រួមមាន គម្រោងសរុបចំនួន ១៦២ ត្រូវបានដាក់ចេញ និងអនុ វត្តដើម្បីជំរុញសក្តានុ ពល ទេសចរណ៍ទូទាំងខេត្ត។ការបង្កើតភូមិទេសចរណ៍ និងផ្សាររាត្រីនេះ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុង ការបែង ចែកផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ដៃប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនរយៈពេលស្នាក់ នៅរបស់ ភ្ញៀវទេសចរឱ្យបានយូរជាងមុន។បច្ចុប្បន្ន មន្ទីរទេសចរណ៍កំពុងជំរុញការប្រែក្លាយសហគមន៍ចំនួន ៥ ឱ្យទៅជាតំបន់ទេសចរណ៍ទាក់ទាញ ដែលរួមមានការបង្កើត ផ្សាររាត្រី និងការរៀបចំជាលក្ខណៈ ភូមិទេសចរណ៍ ជាដើម។

ជាលទ្ធផលនៃការវាយតម្លៃនាពេលនេះ បង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ អាជ្ញាធរខេត្តព្រះសីហនុ និងមន្ទីរជំនាញ។ ទិន្នន័យ និងលទ្ធផលដែលទទួលបាននឹងក្លាយជា “ត្រីវិស័យ” ដ៏សំខាន់សម្រាប់៖ រៀបចំទិសដៅ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ដំណាក់កាលថ្មី។ធានាឱ្យ បាន នូវប្រសិទ្ធភាព គុណភាព និងចីរភាពនៃវិស័យទេសចរណ៍ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅទេស ចរណ៍លំដាប់ពិភពលោក៕

នាគសមុទ្រ