ក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា នៅខេត្ត សៀមរាប

0

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងផែនការ សហការជាមួយមន្ទីរ ផែនការខេត្ត បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ (ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូង និង ពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រង កាធ្វើអាជីវ កម្មអំបិលអ៊ីយ៉ូដ ក្រោមវត្តមានរបស់ លោក អ៊ីង សុគន្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ និង លោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីក្រុង សង្កាត់ និង បងប្អូនអាជីវករ ប្រមាណជា១០០នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍នោះដែរ លោក សុខ ថុល ក៏បានបញ្ជាក់ថា អង្គសិក្ខាសាលានេះ ជាព្រឹត្តិការណ៍ដ៏មានសារៈ សំខាន់សម្រាប់យើងគ្រប់គ្នា សំខាន់ស្ត្រី ងកុមារ ។ លោកបានបញ្ជាក់ថា កង្វះអាហារូបត្ថម្ភ បង្កឡើងដោយបញ្ហាចម្បងៗ២យ៉ាង គឺ កង្វះប្រូតេអ៊ីនថាមពល និង កង្វះពពួកមីក្រូសារជាតិ ដូចជា កង្វះជាតិអ៊ីយ៉ូដ ,កង្វះជីវជាតិអា , និង កង្វះជាតិ ដែក។ កត្តាទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ និង ស្ងៀមស្ងាត់ដល់សុខភាពសាធារណៈ ជាពិសេសស្រ្តីនិងកុមារតូចៗ ហើយកង្វះអាហារូបត្ថម្ភ ក៏ជាមូលហេតុក្នុងចំណោមផ្សេងៗទៀត ដែលបង្កឲ្យមានអត្រាស្លាប់របស់ស្ត្រី និង កុមារមាន កម្រិតខ្ពស់ ។ ដោយបញ្ហាកង្វះជាតិអ៊ីយ៉ូដបានធ្វើឲ្យការវិវត្តផ្នែករាងកាយ និង ខាងប្រាជ្ញាស្មារតី របស់កុមារមានការយឺតយ៉ាវ ហើយបើកង្វះជាតិអ៊ីយ៉ូដតាំងពីទារកនៅក្នុងផ្ទៃម្តាយ នឹងបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬ នៅពេលប្រសូត នឹង ធ្វើឲ្យខួរក្បាលទារកមិនអាចលូតលាស់ឡើយ ។ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ដោយបញ្ហាកង្វះទាំងនេះ ហើយ ចុងបញ្ចប់នឹងធ្វើឲ្យចុះខ្សោយនូវធនធានមនុស្ស ដែលជាធនធានមានតម្លៃ និង ជាកត្តកំណត់លើរាល់សក្តានុពល ផ្នែកសេដ្ឋកិច្ចរបស់ជាតិនីមួយៗ ។ លោក សុខ ថុល ក៏បានលើកផងដែរថា ដើមី្បឲ្យការអនុវត្តបានល្អ សូមលោក លោកស្រី ជាផលិតករ អាជីវករ ព្យាយាមទទួលយកចំណេះដឹងពាក់ព័ន្ធការងារទាំងនេះ ពីមន្ត្រីបច្ចេកទេសថ្នាក់ជាតិ សំខាន់គណៈកម្មការជាតិលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជា ។
មានប្រសាសន៍នោះដែរ លោក អ៊ីង សុគន្ធ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តយក “មនុស្ស” ជាអាទិភាពចម្បង ក្នុងនោះ បញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលគិតគូរទៅលើការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ប្រជាជនគ្រប់រូប ។ លោកបានឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០១៤ មានប្រជាពលរដ្ឋដែលបាន ប្រើប្រាស់អំបិលអ៊ីយ៉ូដ ៨៣% តែមកដល់ពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះមកនៅត្រឹម ៤៣%តែប៉ណ្ណោះ ។ ដើម្បីឈានទៅលុបបំបាត់ឲ្យបានបញ្ជាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាជាពិសេសស្ត្រី និងកុមារ លោកបានស្នើដល់ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមជួយរួមចំណែកជំរុញនិងឧបត្ថម្ភ គាំទ្រដល់កម្មវិធីលុបបំបាត់ដោយបញ្ញាបបញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ៥ឆ្នាំ ថ្នាក់ ខ្លួន ជាពិសេសយុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារឆ្នាំ២០២៥-២០៣០ដែលយើង របស់ខ្លួន ទើបតែប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ខែមីនាថ្មីៗនេះ ដើម្បីរក្សាចីរភាព នៃកម្មវិធីខាងលើនេះ ក៏ ដូចជាដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ត្រី និងកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោក អ៊ីង សុគន្ធ បានផ្តល់អនុសាសន៍ល្អៗ ដើម្បីរួមចំណែកធ្វើឲ្យការអនុវត្តកម្មវិធី កាន់តែមានប្រសិទ្ធភាពព្យស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថាត្រូវលុបបំបាត់ឲ្យបានជាស្ថាពរា នូវបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា ជាពិសេសគឺបញ្ហាកង្វះជាតិអ៊ីយ៉ូដ។ លោកបានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ * អង្គការជាតិអន្តរជាតិនានា ជាពិសេស ផលិតករ អាជីវករ និងបន្តចូលរួមចំណែកជម្រុញ និងឧបត្ថម្ភគាំទ្រកម្មវិធី លុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាជាបន្តទៀត។ កត្តាទាំងនេះ ជាការលើកកម្ពស់ សុខភាពសាធារណៈ ឈានទៅលុបបំបាត់អំបិលឥតមានសារជាតិអ៊ីយ៉ូដនៅកម្ពុជា ៕