សៀមរាប៖ ប្រជាពលរដ្ឋភូមិបឹងជាច្រើនគ្រួសារមិនសុខចិត្តនឹងគម្រោងធ្វើផ្លូវវាងទួលប្រាសាទបឹងរបស់ក្រសួងសារធារ:ការ ប៉ះពាល់ផ្ទះដីនិងជាច្រើនគ្រួសារកំពុងរស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ជាច្រើនឆ្នាំមកហើយដីដែលកំពុងរងផលប៉ះពាល់ស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងនឹងខត្តសៀមរាប ។
ការតវ៉ានេះ បន្ទាប់ពីបានឃើញក្រុមជំនាញ់ចុះវាស់វែងនិងបោះបង្គោលលើដីរបស់គួកគាត់ ហើយអាជ្ញាធរមូលដ្ឋាន និងក្រុងបានកោះហៅពួកគាត់ទៅប្រជុំនៅសាលាឆទានភូមិបឹងកាលពីថ្ងៃ ចន្ជ័ទី៩ ខែមីនា ឆ្នាំនេះ។ ប្រជាពលរដ្ឋទាំងអស់បានស្នើសូមឪ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរខត្តខេត្តសៀមរាប ឯកឧត្តមប្រាក់ សោភ័ណ្ឌ ជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នេះផង។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មិនបានជំទាស់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនោះទេ ដោយឡែងនៅភូមិបឹងនេះក៍មានផ្លូវក្រោយមួយខ្សែចាស់ប៉ុន្តែហេតុអ្វី? បានជាខាងជំណាញ់មិនព្រមធ្វើផ្លូវដែលមានស្រាប់ បែជាមកធ្វើផ្លូវថ្មីកាត់ចំផ្ទះនិង ដីរបស់ប្រជាពលរដ្ឋទៅវិញ ពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មិនចង់បានសំណងទេ គឺគ្រាន់តែរស់នៅលើកដីកម្មសិទ្ធិបច្ចុប្បន្នដដែល។
សូមបញ្ជាក់ថា ការប្រជុំជាមយយអ្នកភូមិ មានលោកមេភូមិ លោកចៅសង្កាត់ជ្រាវ លោកអភិបាលរងក្រុង មន្ឬីរសារធារណះការនិងសឹជញុជូន និង តំណាងរដ្ឋបាលខត្ត ខាងក្រសួងហិរញ្ញវត្ថុផងដែរ ៕







































