(សៀមរាប)៖សមត្ថកិច្ចបានឱ្យថឹងថា នៅម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំនុចហាងលក់ខោអាវ ស្ថិតនៅតាមបណ្តោយផ្លូវសួនសូកូឡា នៅក្នុងភូមិសាលាកំរើក សង្កាត់
សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កើតមានករណីភ្លើងឆេះក្នុងផ្ទះល្វែង១ល្វែងជាន់ផ្ទាល់ដីដំបូលប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រ គុណ ០៨ម៉ែត្រ ដែលមានម្ចាស់ទីតាំងកន្លែងលក់ខោអាវ ឈ្មោះ ឃាន គីមហ័រ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះបានបិទទ្វាចាក់សោរហាងរួចទៅសម្រាកពេលយប់នៅឯផ្ទះបាត់ ។
ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិត រឺ បង្កឱ្យមានស្នាមរបួស ដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់នោះទេ គឺឆេះតែខោអាវមួយចំនួន កង្ហារភ្ជាប់ជញ្ជាំង១គ្រឿង ម៉ាស៉ីនត្រជាក់ចំនួន ១គ្រឿង សាឡុងពូកខ្លីចំនួន១ តែប៉ុណ្ណោះ ហើយ សម្រាប់អាគារគឺមិនមានបាក់រលំ រឺ ប្រេះផុយអ្វីនោះទេ ។
ការសន្និដ្ឋានបឋម គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី នៅត្រង់កន្លែងសាឡុងពូកអង្គុយឡាយលក់ខោអាវ៕




































