ពលរដ្ឋភៀសសឹក ជាង៨០០គ្រួសារ ចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះដើម្បីចូលស្នាក់នៅជម្រកជាបណ្តោះអាសន្ន

0

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះជូនដល់បងប្អូនជនភៀសសឹក ដើម្បីចូលរស់នៅ ក្នុងជម្រកបណ្ដោះអាសន្នស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យនិងមានការចូលរួមឯកឧត្តម ប្រាក់ ដាវីដ អនុប្រធានក្រុមការងាររាជរដ្ឋាបាលភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោមការគិតគូរយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ជានាយករដ្ឋមន្រ្តីសម្តេចធិបតី តែងតែគិតពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនភៀសសឹកដែលកំពុងរស់នៅជំរុំបណ្ដោះអាសន្នគ្រប់ៗគ្នាពីការលំបាកផ្សេងៗក្នុងការស្នាក់នៅជំរុំផងដែរ។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងខិតខំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី សូមបងប្អូនត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា ជម្រកបណ្ដោះអាសន្នផ្ទះអតីតយុទ្ធជន ដែលបងប្អូនស្នាក់នៅនេះ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក មានភ្លើង ប្រេីប្រាស់ គ្រប់គ្រាន់ ហេីយដេីម្បីជួយសម្រួលដល់បងប្អូន ដែលឃាជនភៀសសឹក រាជរដ្ឋាភិបាលបាន ជួយសម្រួល ថ្លៃទឹក ថ្លៃភ្លើងជូនបងប្អូន រយៈពេលពេញមួយឆ្នាំ (ដោយកំណត់ប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)

សូមបញ្ជាក់ថា ជាជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដី ងផ្ទះដែលជាជម្រកបណ្តោះអាសន្ន គឺត្រូវបានជ្រើសរើសយកពីរភូមិ ដំបូង ក្នុងនោះមានភូមិបន្ទាយមានរិទ្ធ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ។ចំពោះផ្ទះអតីតយុទ្ធជនដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន នោះមានផ្ទៃដីទំហំ ២០គុណ៣០ម៉ែត្រ ព្រមទាំងមានមបន្ទប់ទឹកប្រេីប្រាស់ផងដែរ។
បច្ចុប្បន្ន ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធជនបន្តទៀត ដើម្បីត្រៀមសម្រាប់ឱ្យបងប្អូនជនភៀសសឹកស្នាក់នៅបណ្តោះអាសន្នទៅតាមគោលការណ៌បានកំណត់ដោយក្នុងនោះមានប្រមាណ ៣០០ខ្នងផ្ទះហេីយដែលបានសាងសងរួចរាល់និងបញ្ចប់ការសាងសង់ផ្ទះ៣០០០ខ្នងឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិដែលនិងបានខិតមកដល់នាពេលខាងមុខឆាប់ៗនេះផងដែរ៕
ដោយ៖ ឃិន គន្ធា