ឈាមស្រែកស្បែកហៅ ជនដៃដល់ ជាឃាតករបាញ់សម្លាប់បុរសម្នាក់នៅស្រុកស្វាយលើត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

0

សៀមរាប: នៅវេលាម៉ោង ០៨:៤០ នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្ម កើតឡើងនៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយ ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើសកម្មភាពយកកាំភ្លើងខ្លី (ពុំទាន់ស្គាល់ម៉ាក) បាញ់សម្លាប់នៅចំណុចមុខផ្ទះជនរងគ្រោះ នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចមូលដ្ឋានបានដណ្ដឹងថា ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស ៥៧ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបន្តថាមូលហេតុ ជនសង្ស័យ និងជនរងគ្រប់ មានទំនាស់ពាក្យសំដីពេលកើតហេតុ និងធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលស្រុកស្វាយលើ ឃាត់ខ្លួនដើម្បីបន្តនីតិវិធី ៕