(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងគណៈប្រតិភូមកពីសាធារណរដ្ឋសង្គមនិយមវៀតណាមក្រុម
ហ៊ុន(Comay)មកជួបប្រជុំជាមួយរដ្ឋបាលស្រុកសន្ទុក និងជាមួយបងប្អូនកសិករចិញ្ចឹមត្រី បង្កង និងរោងម៉ាស៊ីនកិនស្រូវ នៅសាលាស្រុកសន្ទុកមានអ្នកចូលរួមសរុបចំនួន៣៨នាក់។ ក្នុងនោះមកពីទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួង៥នាក់ខេត្ត៤នាក់ ស្រុក១១នាក់កសិករ៩នាក់ និងគណៈប្រតិភូវៀតណាមចំនួន០៩នាក់។
ជាមួយគ្នានេះផងដែរលោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុកបានធ្វើរបាយការណ៍ស្វាគមន៍ដល់គណៈប្រតិភូដែលបានមកទស្សនកិច្ចដោយបានបញ្ជាក់ជូនស្ថានភាពភូមិសាស្ត្រស្រុក អំពីផ្ទៃដី ការបង្កបង្កើនផលស្រូវ និងដំណាំ ការចិញ្ចឹមសត្វ ផ្នែកវារីវប្បកម្ម។ លោកអភិបាលស្រុកសន្ទុក សូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត សួង ណយ និងគណៈប្រតិភូវៀតណាមដែលបានដឹកនាំមកទស្សនកិច្ចនៅក្នុងស្រុកសន្ទុកនាពេលនេះ និងសូមគាំទ្រចំពោះដំណើរទស្សនកិច្ចនេះ និងសំណូមពរឱ្យក្រុមហ៊ុនComay ជួយទិញស្រូវ និងដំឡូងមី ពីកសិករស្រុកសន្ទុកផង សុំមកជួយបើកក្រុមហ៊ុនរកសុីនៅលើទឹកដីស្រុកសន្ទុក ព្រោះស្រុកសន្ទុកមានសក្តានុពល មានផ្ទៃដីកសិកម្មធំ មានវត្ថុធាតុដើម ស្រូវ និងដំឡូងមី និងមានប្រភពទឹកគ្រប់គ្រាន់។
លោកស្រី កាំង ឃីម អគ្គរងជលផល បានលើកឡើងអំពីទិន្នផលត្រីទឹកសាបសរុបប្រមាណ៦០០០តោន ក្នុង១ឆ្នាំ បញ្ជាក់ថាត្រីនៅប្រទេសកម្ពុជានៅតែសំបូរ។ ខេត្តកំពង់ធំមានសក្តានុពលដោយសារមានប្រភពទឹកគ្រប់គ្រាន់ក្នុងការចិញ្ចឹមត្រី សក្តានុពលស្រុកសន្ទុកគឺទឹក មានប្រព័ន្ធប្រឡាយស្ទឹងជីនិត(ទំនប់១មករា)។
ក្រុមហ៊ុនComay បានធ្វើបទបង្ហាញអំពីសង្វាក់ផលិតកម្ម ក្រុមហ៊ុនបានបង្កើតនៅឆ្នាំ១៩៨១ មានចាប់ចំណីអាហារ មនុស្ស និងចំណីត្រី ហើយបានកែឆ្នៃត្រីនាំទៅក្រៅប្រទេស ហើយក្រុមហ៊ុនចង់លក់ចំណីត្រីមកឲ្យកសិករនៅខេត្តកំពង់ធំក្នុងតម្លៃទាបសមរម្យនិងទិញត្រឡប់ទៅវិញស្រូវប្រណិត ស្រូប្រាំង 5451 កន្ទក់ ចុងអង្ករ និងដំឡូងមី ដោយចង់ឲ្យមានអ្នកផ្គត់ផ្គង់ឲ្យ ហើយបើមានមន្ត្រី ឬកសិករចង់ទៅរៀនសូត្រក្រុមហ៊ុននិងជួយបង្រៀនជូន ។
ឯកឧត្តមបណ្ឌិត សួង ណយ បានបញ្ជាក់ជូនក្រុមហ៊ុនComay ចង់លក់ចំណីត្រីមកឱ្យបងប្អូន ហើយទិញពីបងប្អូនទៅវិញ ស្រូវ កន្ទក់ ចុងអង្ករ និងដំឡូងមី ដោយរកអ្នកផ្គត់ផ្គង់ឲ្យគាត់ ហើយបើ មន្ត្រីកសិកម្ម និងកសិករស្រុកសន្ទុកចង់ទៅរៀននៅក្រុមហ៊ុនComay ប្រទេសវៀតណាម ក្រុមហ៊ុននិងបណ្តុះបណ្តាលជូនដល់មន្ត្រី និងកសិករ អំពីបច្ចេកទេសក្នុងការថែទាំ ការប្រមូលផល និងទីផ្សារ ក្រុមហ៊ុនComay បានទទួលយកសំណើរបស់ឯកឧត្តមបណ្ឌិត សួង ណយ ដែលបានស្នើសុំឱ្យកសិករវារីវប្បកម្ម មន្ត្រីកសិកម្មឃុំ និងនិស្សិតឱ្យទៅធ្វើកម្មសិក្សា និងអនុវត្តដោយផ្ទាល់នៅកសិដ្ឋានរបស់ក្រុមហ៊ុន និងកសិករប្រកបរបរវារីវប្បកម្មនៅប្រទេសវៀតណាម ហើយសូមឱ្យក្រុមហ៊ុន Comayមកវិនិយោគរកសុីនៅស្រុកសន្ទុក ដោយសារស្រុកសន្ទុកមានសក្តានុពល ផ្ទៃដីកសិកម្មធំ និងមានប្រភពទឹកគ្រប់គ្រាន់ដោយសន្យាធានាមិនឲ្យមានការយកលុយក្រោមតុលើតុឡើយ។
រដ្ឋបាលស្រុកសន្ទុកនិងប្រជុំពិភាក្សាគ្នាអំពីតម្រូវការក្នុងការទិញចំណីត្រីពីក្រុមហ៊ុនComay និងលក់អ្វីខ្លះឱ្យទៅខាងក្រុមហ៊ុនវិញ ។
បន្ទាប់មកក្រុមហ៊ុនទៅទស្សនកិច្ចនៅស្រះត្រីលោក តាន់ វណ្ណា ដោយក្រុមហ៊ុនបានមើលឃើញអំពីសក្តានុពលទំហំនៃការចិញ្ចឹមធំផ្ទៃដីរហូតដល់៨០ហិកតា ក្រុមហ៊ុនចង់ឱ្យសាកល្បងប្រើចំណីរបស់ក្រុមហ៊ុនComay ម្តង ដោយក្រុមហ៊ុនចង់ចាប់ដៃគូររកសុីជាមួយលោក តាន់ វណ្ណា ហើយលោក តាន់ វណ្ណា និងយកមកសាកល្បងមើល១ស្រះសិន។






































