ក្រុម​ពីរ​ទៀត​ឈាន​ចូល​វគ្គ 8 ក្រុម​ចុងក្រោយ UEFA Champions League គឺ Barcelona និង Paris Saint Germain

​បាល់ទាត់​៖ ការប្រកួត​វគ្គ 16 ក្រុម​ចុង​ក្រោយ​ជើង​ទី​ពីរ រាត្រី​ម្សិលម៉ិញ​នេះ ក្រុម​ម្ចាស់ផ្ទះ Barcelona ទទួលភ្ញៀវ Manchester City នៅ Nou Camp បន្ទាប់​ពី​ឈ្នះ​នៅ Etihad 2-0​។ ការប្រកួត​ក្នុង​តង់​ទី​មួយ​ក្រុម​ទាំងពីរ​មាន​ឱកាស​ទៅវិញទៅមក ជាច្រើន លើក​តែ​សុទ្ធ​តែ​មិន​មាន​សំណាង​ដូចគ្នា

អូសបន្លាយ​ចូល​តង់​ទី​ពីរ​ទើប​មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​កើតឡើង​។​
 
​នាទី​ទី 51 Lionel Messi បាន​ស៊ុត​ទះ​ផ្លាត​មួយ​ជើង​តែ បាល់​នោះ​ប៉ះ​នឹង​បង្គោល​ទី ខណៈ​ដែល​មួយ​នាទី​ក្រោយមក Eden Dzeko តែ​ត​មួយ​ក្បាល​ពេញ​តែ​ត្រូវ Victor Valdes ជួយ​បាន​យ៉ាង​ល្អ​។ ការប្រកួត​ឈានដល់​នាទី​ទី 67 Lionel Messi ក៏​បំបែក​ពងមាន់​បានសំរេច​បន្ទាប់​ពី​ការបញ្ជូន​បាល់​របស់ Cesc Fabregas ផ្លាត​នឹង Joleon Lescott​។ នាទី​ទី 89 Manchester City ក៏​តាម​ស្មើ​បានសំរេច​នៅពេល​បាល់​ជ្រុង Eden Dzeko តែ​ត និង បន្ថែម​ដោយ Vincent Kompany ខណៈ​ដែល Barcelona តវ៉ា​ថា​បាល់​នេះ Off-Side តែ​រូប​ភាពយឺត​បានបញ្ជាក់​ច្បាស់​ថា បាល់​នេះ​មិន Off-Side ឡើយ​។ នៅក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ Daniel Alves ក៏រ​ក​បាន​គ្រាប់​ជ័យជំនះ​បន្ទាប់ពី Andres Iniesta ញាក់​ដាច់​អ្នកចាំទី Joe Hart បញ្ជូន​អោយ​មិត្ត​រួម​ក្រុម​យ៉ាង​ល្អ​។ ចប់​ការប្រកួត Barcelona ឈ្នះ 2-1 សរុប​ទាំង​ពីរ​ជើង 4-1 ឈាន​ចូល​វគ្គ 8 ក្រុម​ចុងក្រោយ​។​
 
​ចំណែកឯ​ការប្រកួត​មួយគូ​ទៀត​ក្លឹប​បារាំង PSG ទទួលភ្ញៀវ Leverkusen បន្ទាប់​ពី​ជើង​ទីមួយ PSG ឈ្នះ 4-0 នៅ​ទឹកដី​អាល្លឺម៉ង់​។ ការប្រកួត​ជើង​ទី​ពីរ​នេះ Leverkusen ហាក់ដូចជា​មិន​មាន​សង្ឃឹម​រក​វិញ​បួន​គ្រាប់​ទេ តែ​ពួកគេ​អាច​រក បាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី 6 ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Sidney Sam តែ​មិន​មាន​ការ​ត្រេកអរ​ឡើយ​។ មុន​បាន ប៉ុន្មាន​ផង​នាទី​ទី 13 PSG ក៏​តាម​ស្មើ​បានសំរេច​ដោយ​ខ្សែការពារ​ប្រេ​ស៊ីល Marquinhos​។ ឈាន​ចូល​តង់​ទី​ពីរ PSG ក៏ សំរេច​គ្រាប់​ជ័យជំនះ​ក្នុង​ជើង​ទី​ពីរ​នេះ ដោយ​កីឡាក​រអា​ហ្សង់​ទីន Ezequiel Lavezzi នាទី​ទី 53 ចប់​ការប្រកួត PSG ឈ្នះ​ជើង​ទី​ពីរ​នេះ​ទៀត 2-1 សរុប​ទាំង​ពីរ​ជើង 6-1 ឈាន​ចូល​វគ្គ 8 ក្រុម​ចុងក្រោយ​៕

football