Oklahoma City Thunder ឈ្នះ Houston Rockets 106-98 ក្រប​ខណ្ឌ NBA សហរដ្ឋអាមេរិក​

បាល់​បោះ​៖ ក្រុម Oklahoma City Thunder បាន​យក​ឈ្នះ​ក្រុម Houston Rockets ក្នុង​លទ្ធផល 106-98 ការប្រកួត ក្រប​ខណ្ឌ​បាល់បោះ​សហរដ្ឋអាមេរិក​។ កីឡាករ Superstar របស់​ក្រុម Oklahoma, Kevin Durant ជា​អ្នក​ធ្វើ​បាន​ច្រើន ជាងគេ 42 ពិន្ទុ ដែល​នេះ​ជា​លើក​ទី 11 ហើយ​ដែល

Kevin Durant ធ្វើបាន 40 ពិន្ទុ​ឡើង​។​
 
​ក្រុម​ម្ចាស់ផ្ទះ​ក៏​មាន​ការ សហការ​ល្អ និង លេង​បាន​ល្អ​ពី Serge Ibaka ដែល​រកបាន 12 ពិន្ទុ 16 បាល់ Rebound និង​រារាំង​ការ​ស៊ុត​របស់​គូ ប្រកួត​បាន 4 លើក ខណៈ​ដែល Russell Westbrook ធ្វើបាន 24 ពិន្ទុ បញ្ជូន​បាល់​បានសំរេច 7 លើក​។ ចំណែក​ក្រុម ចាញ់ Houston Rockets វិញ កីឡាករ James Harden រកបាន 28 ពិន្ទុ 9 បាល់​បញ្ជូន និង 8 បាល់ Rebound និង​កីឡាករ Chandler Parsons 19 ពិន្ទុ តែ​នៅ​តែ​មិន​អាច​រក្សា​ជ័យជំនះ​របស់ Houston Rockets 5 ប្រកួត​ជាប់​គ្នា​បាន​។ ជ័យជំនះ​នេះ​ធ្វើអោយ Oklahoma City Thunders ឈរ​លេខ​ពីរ​ក្នុង​តារាង ខណៈ​ដែល Houston Rockets ឈរ​លេខ 6៕

Oklahoma City Thunder