អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ចិនមានគម្រោងសហការ អភិវឌ្ឍន៍ ជាមួយ គ្រីមៀក្រោយពេល តំបន់នេះមានភាពល្អប្រសើរឡើងវិញ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ទៀតថា ស្ថានភាពនៅអ៊ុយ ក្រែនស្ថិតក្នុងភាពតានតឹងនៅឡើយ ហើយយើងកំពុងតែតាមដានយ៉ាងយក ចិត្ដទុកដាក់រាល់សកម្មភាពប្រែប្រួស ។ កិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង ចិននឹងអ៊ុយក្រែននៅតែរក្សាដដែល ប៉ុន្ដែការដែលរូបិយវត្ថុអ៊ុយក្រែនធ្លាក់ថ្លៃ ដោយសារវិបត្ដិបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ។
ចិន និងអ៊ុយក្រែនបន្ដកិច្ចសហប្រតិ បត្ដិការដើម្បីផលប្រយោជន៍ប្រទេស ទាំងពីរ ចំណែកតំបន់គ្រីមៀ ចិនក៏នឹង បន្ដសហការសេដ្ឋកិច្ចក្រោយស្ថានភាព នៅទីនោះល្អប្រសើរធម្មតា ។
ចិនបានចាប់ផ្ដើមអនុវត្ដគម្រោង មួយចំនួននៅអ៊ុយក្រែន ក្នុងនោះមាន ទាំងការជួលដីប្រមាណ១ម៉ឺនហិកតា សម្រាប់វិស័យកសិកម្មនៅគ្រីមៀ ។ វិស័យពាណិជ្ជកម្មទ្វេភាគីរវាងចិន នឹង អ៊ុយក្រែនក្នុងឆ្នាំ២០១៣កើនឡើងដល់ ១១,១២ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំ ២០១២ ។
ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកហុង លី បានឱ្យដឹងថា ចិនតែងតែគោរពដល់អធិ បតេយ្យភាពរបស់បណ្ដាប្រទេសនៅលើ ពិភពលោក ។ វិបត្ដិនៅគ្រីមៀគួរតែ ដោះស្រាយតាមច្បាប់អន្ដរជាតិ ។ ចិន បានអាវនាវឱ្យភាគីទាំងពីររក្សាការអត់ ធ្មត់ បញ្ចៀសភាពតានតឹងខ្លាំងឡើង ។
កន្លងមករុស្ស៊ីបានច្រានចោលសេចក្ដី សម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គ ការសហប្រជាជាតិស្ដីពីតំបន់ស្វយ័តគ្រី មៀ ចំណែកភាគីចិននាពេលនោះបាន បោះឆ្នោតអនុប្បវាទ ។ ទន្ទឹមនឹងនោះ អាមេរិកកំពុងតែប្រឹក្សាជាមួយភាគីចិន ក៏ដូចអូសទាញចិនចូលរួមដាក់ទណ្ឌកម្ម ប្រទេសរុស្ស៊ី ។
ពាក់ព័ន្ធនឹងវិបត្ដិនៅក្នុងតំបន់គ្រីមៀ រយៈពេលកន្លងមក ចិនមិនបានបញ្ចេញ មតិអ្វីជុំវិញហេតុការណ៍ទាំងនេះឡើយ ។ មិនត្រឹមតែនៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ ប្រទេសដទៃទៀតក៏ដូចគ្នា ដែរ ចិនមិនដែលប្រតិកម្មនោះឡើយ។ ទាំងនោះជាទម្លាប់មួយរួចស្រេចបាត់ទៅ ហើយ ប្រទេសចិនមិនដែលបញ្ចេញ ប្រតិកម្មទេនៅចំពោះមុខវិបត្ដិអន្ដរ ជាតិ។ នៅក្នុងវិបត្ដិអ៊ុយក្រែន ក៏ដូច គ្នាអ៊ីចឹងដែរចិនធ្វើគធ្វើថ្លង់មិននិយាយ អ្វីទាំងអស់ ទោះបីជាកាលពីចុងសបា្ដហ៍ កន្លងទៅនេះគ្រីមៀតាមរយៈការបោះ ឆ្នោតប្រជាមតិបានផ្ដាច់ចេញពីអ៊ុយ ក្រែនដើម្បីបញ្ចូលខ្លួនទៅនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ីក៏ដោយក្ដី ។
មែនទែនទៅចិនគ្មានប្រយោជន៍ នយោបាយសេដ្ឋកិច្ច ឬពាណិជ្ជកម្មអ្វី ធំដុំជាមួយអ៊ុយក្រែនទេ ហើយអ៊ុយក្រែន ដែលនៅអឺរ៉ុបកណ្ដាល ក៏មិនឋិតនៅក្នុង ដែនអំណាចរបស់ចិនដែរ។
ប៉ុន្ដែតាមពិតទៅក្រៅផ្លូវការចិន គាំទ្ររុស្ស៊ីដោយសារតែមូលហេតុច្រើន យ៉ាង។ ម្យ៉ាងក៏ដូចរុស្ស៊ីដែរ ចិនស្អប់ខ្ពើម បស្ចិមលោកជាពិសេសអាមេរិក។ ម្យ៉ាង ទៀតតាំងពីគ្រាដំបូងមកចិនមិនពេញ ចិត្ដទេបាតុកម្មនៅអ៊ុយក្រែនរបស់អ្នក កាន់ជើងបស្ចិមលោកពីព្រោះវាជាបដិ វត្ដន៍ក្នុងគោលដៅរំលំរដ្ឋអំណាចរបស់Victor Yanoukovitch រដ្ឋអំណាចមួយ ដែលស្របច្បាប់តែដែលស្ដាប់បង្គាប់ រុស្ស៊ី។ ជាគោលការណ៍ចិនមិនអាច គាំទ្របានឡើយ បដិវត្ដន៍បែបនេះនៅ ទីក្រុងគៀវ ពីព្រោះចិនខ្លួនឯងក៏បារម្ភ ណាស់ដែរបារម្ភក្រែងរបបកុម្មុយនិស្ដ របស់ខ្លួនដួលរលំក្រោមគំនាបនិងកម្លាំង នៃមហាបាតុកម្មជាយថាហេតុណាមួយ។
ដូចគ្នាអ៊ីចឹងដែរនៅក្នុងសំណុំរឿង គ្រីមៀ ចិនមិននិយាយស្ដីអ្វីទាំងអស់ តែគាំទ្ររុស្ស៊ីស្ងាត់ៗ ពីព្រោះជោគជ័យ របស់រុស្ស៊ីនៅក្នុងការប្រជែងកម្លាំងជា មួយអាមេរិកលើកនេះអាចនឹងជួយ ពង្រឹងទីតាំងនិងប្រយោជន៍របស់ចិន នៅអាស៊ី ។
បានន័យថា នៅលើវិស័យយុទ្ធសាស្ដ្រ បើសិនជាអាមេរិកចាញ់ប្រៀបរុស្ស៊ីនៅ ក្នុងសំណុំរឿងគ្រីមេនោះបានន័យថា អំណាចរបស់អាមេរិក នៅលើឆាកអន្ដរ ជាតិនឹងត្រូវរង្គោះរង្គើទំនុកចិត្ដទៅលើ រាល់សកម្មភាពរបស់អាមេរិកនៅក្នុងពិភព លោកក៏នឹងត្រូវរង្គោះរង្គើដូចគ្នាដែរ និង នៅទីបំផុតកម្សោយឥទ្ធិពលរបស់អាមេ រិកនឹងអាចអនុញ្ញាតឱ្យចិនពង្រឹងទីតាំង យុទ្ធសាស្ដ្ររបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក បានងាយស្រួលជាងមុន៕