កីឡាករ​វាយកូនគោល​និង​កីឡាការិនី​វាយ​កូន​បាល់​ប្រកាស​ភា្ជ​ប់​ពាក្យ​ក្នុង​ឆ្នាំ​ថ្មី​

0

ក្រុង​ឡុង​ដ៍​៖ កីឡាករ Rory McIlroy ម្ចាស់​ជើងឯក​កីឡាវាយកូនគោល​ពី​រស​ម័​យ​កាល និង​អតីត​កីឡាការិនី​វាយ​កូន​បាល់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក Caroline Wozniacki បានប្រកាស​ពី​ការភ្ជាប់​ពាក្យ​របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ​តាមរយៈ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Twitter​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ឆាយ​ណា​ដេលី​ផ្សាយ​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤​។​

Rory McIlroy អតីត​កីឡាករ​វាយកូនគោល​មាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក​មកពី ប្រទេស​អៀរ​ឡង់​ខាងជើង បាន​បង្ហោះ​រូបគេ និង​នាង Caroline Wozniacki រួមជាមួយ​ចិញ្ចៀនពេជ្រ​មួយ​នៅលើ​ម្រាមដៃ​ឆ្វេង​របស់​នាង​។​

Caroline Wozniacki  វ័យ​២៣​ឆ្នាំ បាន​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍ WTA ក្នុង​ទីក្រុង Brisbane កាលពី​សប្តាហ៍​មុន​ដោយសារតែ​បញ្ហា​របួស​ស្មា ប៉ុន្តែ កីឡាការិនី​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ កំពុងតែ​សម្លឹង​ឆ្ពោះទៅកាន់​ការប្រកួត​ក្នុង​ទីក្រុង Sydney ក្នុង​ព្រឹត្តិការណ៍ Australian Open​។ McIlroy បានឈ្នះ​ពានរង្វាន់​ធំ​ជា​លើក​ទី​១​របស់គេ​ក្នុង​ព្រឹត្តិការណ៍ the 2011 US Open និង​បាន​បន្ថែម​ពានរង្វាន់​មួយទៀត​ក្នុង​ព្រឹត្តិការណ៍ the 2012 PGA Championship. ។​
​ស្នេហា​ដ៏​រ៉ូ​មេន​ទិ​កមួយ​នេះ បាន​ស៊ូទ្រាំ​នឹង​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា ពួកគេ​បាន​ភ្ជាប់ពាក្យ​កាលពី​រយៈពេល​មួយឆ្នាំ​កន្លងទៅ បន្ទាប់មក​មានការ​លើក​ឡើង​ថា ពួកគេ​បាន​បែកបាក់​គ្នា​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​ពេលនេះ​សុបិន​បានក្លាយ​ជាការ​ពិត​ខណៈ​ពួកគេ​បានសម្រេច​ចិត្ត​បង្ហោះ​រូប និង​ផ្ញើ​សារ​ដ៏​ផ្អែម​ត្រជាក់​ថា ឆ្នាំ​ថ្មី​ពិតជា​អស្ចារ្យ ពួកគេ​សប្បាយចិត្ត ពួកគេ​បាន​និយាយថា យល់ព្រម​។ 

​នៅពេល​កីឡាករ Rory McIlroy បានសរសេរថា "Happy New Year everyone! I have a feeling it's going to be a great year!! My first victory of 2014 she said yes!!" កីឡាការិនី​បាន​សរសេរ​ផងដែរ​ថា  "Happy New Year everyone! Rory and I started 2014 with a bang! … I said YES!!!!" ៕​

04a4