ខេត្តបន្ទាយមានជ័យ ពួកមន្ត្រីអាជ្ញាធរដែនដី និង ជំនាញការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងផ្នែកពាក់ព័ន្ធ អំពាវដល់ពលករកម្ពុជាស្វែងរកការងារធ្វើក្នុងខេត្តនិងប្រទេស អោយអស់លទ្ធភាពមុននឹងប្រថុយប្រថានឆ្លងដែនខុសច្បាប់ទៅធ្វើការ នៅក្រៅប្រទេស ដែលគ្មានការធានាលក្ខខ័ណ្ឌការងារ ។
សារទាំងនេះចេញពី ពិធីប្រារឰខួបអនុស្សាវរីយ៍លើកទី១២៨ ទិវាពលកម្មអន្តរជាតិ១ឧសភា ដែលមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យធ្វើនៅ ភោជនីយដ្ឋានស្ទឹងសែន ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី ៩ ឧសភា ។ ចំពោះមុខអ្នកចូលរួមជាង៥០០នាក់ ពីសមាសភាពចម្រុះរួមទាំងនិយោជិកនិងនិយោជក លោក លឹម សុថេត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យអោយដឹងថា: ឆ្លើយតបតម្រូវការពលកម្មរបស់រោងចក្រ ឧស្សាហកម្មក្នុងខេត្តនិងក្នុងប្រទេស មន្ទីរនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្តបើកបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមគម្រោងមូលនិធិពិសេសសម្ដេចតេជោ លើជំនាញកាត់ដេរ កុំព្យូទ័រ បសុសត្វ វារីវប្បកម្ម ប្រព័ន្ធអេឡិចត្រូនិចកែច្នៃ ផលិតកសិកម្ម ធ្វើឡជីវៈឧស្ម័ន ។
យុវជនអត់ឱកាសរៀននៅឧត្តមសិក្សា និងជនងាយរងគ្រោះអោយបានចូលរៀនវគ្គ ។ លោក លឹម សុថេត បន្តថា: ចំពោះរោងចក្រ ឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ៣ ក្នុងខេត្តត្រូវការកម្លាំងពលកម្មជាច្រើន ។ ឯ មន្ទីរបន្តពង្រឹងនូវវិស័យការងារ , វិស័យបណ្ដុះបណ្ដាលនិងការអនុវត្តច្បាប់ស្ដីពីរបបសង្គម ។ លោក អ៊ុំ.រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ នាំ
ខ្លឹមសារនៃសារលិខិត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ជូនអ្នកចូលរួមជ្រាប ក្នុងនោះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យនេះ ៧ចំនុច ក្នុងបំនងទាមទារអោយមានការកែលម្អលក្ខខ័ណ្ឌការងារនិង ជីវភាពប្រជាពលករ ។
លោក អ៊ុំ រាត្រី បន្តថា: ជាក់ស្ដែងក្នុងខេត្តដែលមានរោងចក្រ ឧស្សាហកម្ម ១ចំនួន ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ។ ក្នុងនោះ រោងចក្រកាត់ដេរ ២ កន្លែងក្នុងសួនឧស្សាហកម្មស៊ីសូផុន(SIP) ក្រុងសិរីសោភ័ណខ្វះពលការិនី ពលករ រាប់ពាន់នាក់ ពេលខ្លួនដំណើរការហើយនោះ ។ ហេតុនេះពលករកុំប្រថុយ ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃដែលពិបាកធានាលក្ខខ័ណ្ឌការងារហើយនាំគ្នាមកពិនិត្យនិងជ្រើសរើសការងារទីនេះ ។
ដោយសារ ទិវាពលកម្មនេះជាថ្ងៃឈប់សម្រាករបស់ជាតិ ១ដែរ មន្ទីរការងារខេត្តបន្ទាយមានជ័យ បានរៀបចំការកំសាន្តលាយនឹងល្បងប្រាជ្ញាឆ្លើយសំនួរយករង្វាន់ជូន និយោជិក កម្មករ និស្សិត សិស្ស ដែលចូលរួម ៕ ដោយ លោក ឃិន គន្ធា