កម្លាំង​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រតនគិរី ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​

0

ខេត្តរតនៈគីរី៖ ​អនុ​ឡោម​តាមច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី ដែល​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៦ កន្លងមក កម្លាំង​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនៈគិរី បាន​ចុះ​អនុវត្ត​នូវ​ការណែនាំ និង​ផាកពិន័យ​ចំពោះ​ទោច ចក្រ​ក្រ​យានយន្ត និង​មធ្យោបាយ​ធ្វើreceived_878538048933225ដំណើរ និង​ដឹកជញ្ជូន​គ្រប់​ប្រភេទ​នៅក្នុង​ខេត្តរតនគិរី ក្នុង​គោលបំណង​រក្សាបាន​នូវ​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​នេះ សំដៅ​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៏ ដែល​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត និង​ខូចខាត​ផល​ប្រ​យោ​ជ​ន៏​ទាំង​ឯកជន និង​រដ្ឋ ។ ជា​លទ្ធផល​គិត​មកទល់នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ បើតាម​របាយ​ការ​ណ៏​ពី​ការ​រិ​យា​ល័យ​ចរាច​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បង្ហាញថា កម្លាំង​នគរបាល​បានធ្វើការ​ផាកពិន័យ​ចំ​ពោះ​បទល្មើស​ចរាចរ​ណ៏​បាន​ចំនួន​១១៦​លើក រថយន្ត​ចំនួន​២១​គ្រឿង ម៉ូតូ​ចំនួន​៩៥​គ្រឿង គិត​ជា​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការផាកពិន័យ​ចំនួន​ប្រមាណ​ជាង​២​លាន​រៀល ។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល​ចរាចរ​ណ៏​ផ្លូវ​គោល​បាន​ឲ្យ​ដឹងថា ការផាកពិន័យ​នេះ​កម្លាំង​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​បាន​ប្រើប្រាស់​កម្លាំង​សរុប ចែកចេញជា​ពីរ​គោលដៅ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ដែល​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ចូល​ក្រុង​បាន​លុង ។ ប្រភពពី​មន្ត្រីនគរបាល​ចរាចរ​ណ៏​បាន​បន្តទៀតថា ដោយសារ​លក្ខណៈ​ភូមិសាស្ត្រ ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​មួយចំនួន​ជាពិសេស​បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​មិនទាន់បាន​យល់ដឹង​ច្បាស់​អំពី​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​នៅឡើយ​ទេ ដែល​ទាមទារ​ឲ្យ​មានការ​ផ្សព្វផ្សាយ​បន្ថែមទៀត​ដល់​ពួកគាត់ ហើយ​កម្លាំង​នគរបាល​ចរាចរ​ណ៏​បាន​ព្យាយាម​អប់រំ​ណែនាំ​ដល់​ពួកគាត់​ច្រើនជាង​ការផាកពិន័យ ។ សម្រាប់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី គឺ​ការប្រើប្រាស់​ម៉ូតូ​គ្មាន​ការបង់ពន្ធ​នាំចូល មិនអាច​ធ្វើ​ស្លាក​លេខ​បាន ប៉ុន្តែ​ម៉ូតូ​របស់​ពួកគាត់​ចាស់ៗ​អស់​ទៅហើយនោះ ។ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​(​ឈៀក​) នៅក្នុង​ខេត្ត​ផ្ទាល់​ឬ​ខេត្ត​ជិតៗ​គ្នា ដើម្បី​កាត់បន្ថយ​ក្នុងការ​ធ្វើដំណើរ​ទៅធ្វើ​ឈៀក​នៅឯ​ខេត្តកំពង់ចាម ឬ​រាជធានី​ភ្នំពេញ ។ គេ​កត់សម្គាល់​ឃើញថា បន្ទាប់ពី​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​នេះ​មក ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រមាណ​៩៥% មានការ​យល់ដឹង និង​គោរព​អនុវត្ត​តាមច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​នេះ ដោយឡែក​នៅតែ​ពលរដ្ឋ​ដែល​នៅ​ដាច់​ស្រ​យ៉ា​ល​ពុំទាន់​បានទទួល​ព័ត៌មាន​តែ​ប៉ុ​ណ្នោះ ដែល​ការយល់ដឹង​ពួកគាត់​នៅមានកម្រិត ដូចជា​ការធ្វើដំណើរ​រ​បស់​ពួកគាត់​មាន​មួកសុវត្ថិភាព​តែ​អ្នកបើកបរ តែ​អ្នករួមដំណើរ​មិនបាន​ពាក់មួក​នោះទេ ។
​សូមបញ្ជាក់ថា របាយការណ៍​ពី​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មាន​ចំនួន​១២៨​លើក កើនឡើង​រហូតដល់​២២​លើក បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៤​កន្លងទៅ មនុស្ស​ស្លាប់​ចំនួន​៦១​នាក់ កើនឡើង​១៩​នាក់ របួសធ្ងន់ ១៧០​នាក់ កើនឡើង​៧១​នាក់ ស្រាល​៧២​នាក់​កើនឡើង​១​នាក់ ៕received_878538175599879 received_878538168933213