ខ្សែបម្រើកណ្តាលក្លិបញញួរយក្ស West Ham United កីឡាករ Antonio Nocerino បានបង្ហាញពីគោលបំណងចង់លេងឲ្យក្រុមជម្រើសជាតិអ៊ីតាលីមុនពេលការប្រកួត World Cup ចូលមកដល់ ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានក្លិបញញួរយក្សខ្ចីជើងពី AC Milan ហើយបានចូលលេងត្រឹមតែ ១ ប្រកួតប៉ុណ្ណោះសម្រាប់វគ្គជម្រុះឲ្យក្រុមអាហ្ស៊ូរីអ៊ីតាលីហើយរូបគេបានអះអាងថា គេមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ក្រុមជម្រើសជាតិដែលនឹងប្រកួត World Cup នៅប្រទេស ប្រេស៊ីល ។
Nocerino ប្រាប់គេហទំព័រ talkSPORT ថា “ខ្ញុំសង្ឃឹមថា ការមកលេងនៅ West Ham នេះនឹងធ្វើឲ្យខ្ញុំមានឱកាសចូលលេងឲ្យជម្រើសជាតិអ៊ីតាលីវិញប៉ុន្តែគោលបំណងដំបូងរបស់ខ្ញុំគឺជួយ West Ham ឲ្យងើបចេញពីតំបន់គ្រោះថ្នាក់សិន” ។ គួរបញ្ជាក់ថា កីឡាករអន្តរជាតិអ៊ីតាលីរូបនេះចូលលេងបានចំនួន ៤ លើកហើយឲ្យញញួរយក្ស West Ham ៕