ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម ប៉ាត់អញ្ជើញចុះសួសុខទុក្ខយោធិនពិការក្នុងឳកាសភ្ជុំបិណ្ឌប្រពៃណីជាតិ ក្នុងមណ្ឌលយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ

0

បន្ទាយមានជ័យ៖ យោធិនពិការនិងក្រុមគ្រួសារនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧-តេជោភ្នំឆ័ត្រ ត្រូវមានការអត់ធ្មត់ចំពោះការសភាពការនៅតាមព្រំដែន គោរពកិច្ចចរចារឈប់បាញ់រវាងកម្ពុជា ថៃ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងប្រឹងប្រែងរកដំណោះស្រាយ ប្រកបដោយភាពឈ្នះនិងសន្តិភាពជីនជាតិនិងប្រជាជន ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម ប៉ាត់ រដ្ឋលេខាធិការក្រសួងការពារជាតិតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ឧបនាយកតដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងដូចច្នេះ ខណះអញ្ជើញចុះសួសុខទុក្ខយោធិនពិការក្នុងឳកាសភ្ជុំបិណ្ឌប្រពៃណីជាតិ ក្នុងមណ្ឌលយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២០ កញ្ញា ឆ្នាំ២០២៥។

រួមដំណើរ ឧត្តមសេនីយ៍ឯក ព្រហ្ម មរណ: មេបញ្ជាការរងកងទ័ពជើងគោក-ប្រធានគណ:គ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧-តេជោភ្នំឆ័ត្រ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយុទ្ធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ។

លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិពិការ៣១៧ គូសបញ្ជាក់ថា៖ មណ្ឌលនេះបានដំណើការមកដល់បច្ចុប្បន្នមានអតីតយុទ្ធជនជាកងទ័ព. នគរបាលនិងកងរាជអាវុធហត្ថ រួមទាំងក្រុមគ្រួសាររស់នៅផងដែរ។

ក្នុងនោះគ្រួសារយោធិនពិការនៅមណ្ឌលមានចំនួន៦៥០ គ្រួសារ មនុស្សរាយ១.៨៨៤ លើសពីនេះ មណ្ឌលក៍ទទួលបានអំណោយបន្ថែមទៀតដូចជា៖ ផ្ទះគ្រូបង្រៀន, អាគាសិក្សា ,និងបណ្ណាល័យកំពុងសាងសង់ ការស្ដាបឹងសម្រាប់ផលិតទឹកស្អាត , រថយន្តសង្គ្រោះដែលជាអំណោយផ្ទាល់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្រាប់បំពេញតម្រូវការចាំបាច់ដល់គ្រួសាជនពិការ ក្នុងមណ្ឌលផងដែរ។
ចុងក្រោយនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) តំណាងដ៍ខ្ពង់ខ្ពស់ ចុះពិនិត្យព្យាបាលយោធិនពិការនិងពលរដ្ឋជិត៤០០០នាក់ នៅមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ដែលស្ថិតនៅភូមិតេជោសែនជ័យឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទំាងលោកជំទាវនិងឧបនាយកតដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម ប៉ាត់ រដ្ឋលេខាធិការក្រសួងការពារជាតិតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ឧបនាយកតដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមអបអរសាទរចំពោះបងប្អូនយោធិនពិការដែលទទួលបានការជួយឧបត្ថម្ភផ្ទះស្នាក់នៅពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវ ហើយការផ្តល់ជូននេះបងប្អូនអាចរស់នៅបានសមរម្យ។
ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថា អ្វីដែលបងប្អូនទទួលបានទាំងការរស់នៅ ទាំងទីជម្រក និងដីសម្រាប់បង្កបង្កើនផល គឺបានមកពីសន្តិភាព ប្រទេសមានសន្តិភាពគឺមានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ក្នុងនោះជីវភាពនៃការរស់នៅរបស់បងប្អូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរ។

សូមបញ្ជាក់ថា៖ អំណោយប្រគេននិងប្រគល់ជូន រួមមាន៖ប្រគល់ខាងមជ្ឃមណ្ឌល ៥លានរៀលយោធិនចំនួន ៩៤នាក់ ម្នាក់២មុឺនរៀល ។ ប្រគេនតេយ្យទានចូលវត្ត អង្ករ ៤បេ ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈឺ ១កេសព្រះសង្ឃ ៤អង្គ ប្រគេនបច្ច័យ៥មុឺនក្នុង១អង្គលោកអាចារ្យ៤នាក់ ម្នាក់៣មុឺន/នាក់ យាយជី ៤នាក់ម្នាក់៣មុឺន កូនសិស្សលោក ២នាក់ ម្នាក់៣មុឺន គណៈកម្មាធិការ៥នាក់ ម្នាក់៣មុឺននិងចូលរួមកឋិនទាន ៤០មុឺនផងដែរ៕ដោយ៖ឃិន គន្ធា