អង្ករប្រមាណជាង១៦តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគេនជូនដល់វត្តដែលមានការខ្វះខាតចំនួន៥៣វត្ត

0

កំពង់ធំ÷ ពិធីប្រគល់-ទទួលអំណោយអង្ករនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណវត្តឥន្ទ្រីយ័សំវរៈ(ហៅវត្តកំពង់ធំ) ក្រោមអធិបតីភាពលោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណ:អភិបាលខេត្ត អញ្ជើញក្នុងកម្មវិធីចែកអង្ករប្រមាណជាង១៦តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគេនជូនដល់វត្តដែលមានការខ្វះខាតចំនួន៥៣វត្ត ក្នុងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តី នឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃ និង ពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក និងសូមប្រគេនពរ និងជូនពរចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិក្នុងឆ្នាំនេះ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីការថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្តេចកិត្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបាននាំយកអង្ករប្រមាណជាង១៦តោន ដើម្បីឧបត្ថម្ភដល់វត្តដែលមានការលំបាក នៅរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ សូមជូនពរសម្ដេចទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និង កុំបីភ្លៀងឃ្លាតឡើយ។