លោកវរសេនីយ៍ទោ រុន រ៉ាឌី ដឹកនាំកម្លាំងផែនសណ្ដាប់ធ្នាប់សារធារណៈ ចុះដាក់កោណចរាចណ៍សុវត្តិភាព(សាជី) និងបិទចំណាំងផ្លាត នៅតាមរណ្ដៅគ្រាប់ធ្លាក់ដោយសារសង្រ្គាមឈ្លានពានរបស់សៀម លើដងផ្លូវតាមខ្សែបន្ទាត់ព្រំដែនជួរភ្នំដងរែក

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨ :៣០នាទី ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ទី៣ ទី៤ និងទី៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានចាត់ លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុកបន្ទាយអំពិល ដឹកនាំកម្លាំងផែនសណ្ដាប់ធ្នាប់សារធារណៈ ចុះដាក់កោណចរាចណ៍សុវត្តិភាព(សាជី) និងបិទចំណាំងផ្លាត នៅតាមរណ្ដៅគ្រាប់ធ្លាក់ដោយសារសង្រ្គាមឈ្លានពានរបស់សៀម លើដងផ្លូវតាមខ្សែបន្ទាត់ព្រំដែនជួរភ្នំដងរែក ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ដើម្បីជាសញ្ញា ជៀសវាងការជួបគ្រោះថ្នាក់ដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ។ដោយ៖ភ្នំដងរ៉ែក