ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែឈរនៅពីក្រោយខ្នងកងទ័ពជួរមុខ និងប្រជាជនដែលរងផលប៉ះពាល់ពីស្ថានការណ៍ផ្សេងៗជានិច្ច

0

ឧត្តរមានជ័យ៖ ក្រុមការងារទទួលស្វាគមន៍គណៈប្រតិភូរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលដឹកនាំដោយ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងទទួល អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ សម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញបេសកកម្មការ ពារបូរណភាពទឹកដីតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២វខែតុលា ឆ្នាំ២០២៥នេះ។

ការផ្ដល់អំណោយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈការដឹកនាំរបស់លោកជំទាវ ឌិត នីតា គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកលើកទឹកចិត្ត និងសម្រាលបន្ទុកជីវភាពរបស់កងទ័ព ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ដើម្បីបុព្វហេតុជាតិ។

ក្នុងនាមតំណាងកងទ័ពជួរមុខដែលឈរជើងនៅតំបន់ព្រំដែនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តដ៏សប្បុរសរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលតែយកចិត្តទុកដាក់ដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនជានិច្ច។
រដ្ឋបាលខេត្តឧត្ដរមានជ័យ នឹងចាត់ចែងចែកចាយអំណោយទាំងនេះទៅដល់កងទ័ពជួរមុខប្រកបដោយតម្លាភាព និងប្រសិទ្ធភាពបំផុត ដើម្បីឲ្យការលះបង់របស់សប្បុរសជនបានទៅដល់គោលដៅប្រកបដោយចីរភាព៕ដោយ៖ភ្នំដងរែក