កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាបបទល្មើសនេសាទ អនុវត្តបានចំនួន១ករណី បានរុះរើដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង

0

(កំពង់ធំ)÷ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥
លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ដឹកនាំមន្រ្តី គណៈកម្មការសហគមន៍បឹងក្របីខ្ចក់ គណ:កម្មការសហគមន៍នេសាទបឹងតាមុនមានលាភ និងគណៈកម្មការសហគមន៍នេសាទបឹងកណ្តោល ចូលរួមសហការជាមួយក្រុមការងារទីបញ្ជាការស្រាលស្រុកសន្ទុក និងលោក កេត សាវ៉ាត មេបញ្ជារការរង ផ្នែកសឹករងសន្ទុក ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចទួលក្រសាំង ស្ថិតក្នុងភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាមួយគ្នានេះផងដែរលោកស្រី ប៉ែន ណារ៉េន នាយរងសង្កាត់រដ្ឋបាលជលផលសណ្តាន់ សហការជាមួយកម្លាំងរដ្ឋបាលស្រុកសណ្តាន់ អាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំក្លែង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចភូមិត្រកួន ឃុំក្លែង ស្រុកសណ្ដាន់។ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី ចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤)សហការជាមួយ កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចខ្វែងតាសូ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តី និងកម្លាំងសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍ស្ពានគ្រង ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចត្រពាំងគ្រោស ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ។

ជាក់ស្ដែងកម្លាំងជំនាញចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបានចំនួន១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន២២៣របាំង ប្រវែង៣.០៣៦ម៉ែត្រ ឡុកចំនួន៣០គ្រឿង លូចំនួន១៦មាត់ បង្គោលចំនួន៦៤១ដើម ចាក់លែងត្រីចម្រុះទំងន់ប្រហែល១០៦គីឡូក្រាមចូលទន្លេវិញ និងប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរកាណូតចំនួន៦គ្រឿង ប្រើប្រាស់ប្រេងចំនួន៨០លីត្រ កម្លាំងសរុបចំនួន៩នាក់ផងដែរ៕