ខេត្តស្វាយរៀង៖ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះនិងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានញ្ជេីញចូលរួមជាគណៈ
អធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ០១កន្លែង មានប្រវែង ៦០ម៉ែត្រ ឆ្លង់កាត់ព្រែកតាស្អាង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយផ្លូវគឺជាអាទិភាពទី២ ក្នុងកិច្ចគាំទ្រ ដើម្បី បើកមុខ និងជំរុញការកែលម្អជីវភាពរបស់មនុស្ស ដែលជាអាទិភាពទី១ ។ ចំពោះផ្លូវនេះ គឺមិនមែនបានន័យថាសំដៅតែផ្លូវថ្នល់នោះទេ មានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះ ផ្លូវគោកក៏រួមមានទាំង ស្ពាន នៅក្នុងនោះផងដែរ ដែលបច្ចុប្បន្ននេះ យើងពិតជាបានមើល ឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងមមាញឹកកសាងស្ពាន និងផ្លូវថ្នល់ថ្មីៗជាច្រើនបន្ថែម ទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗនៅទូទាំងប្រទេស និយាយជារួម ក៏ដូចជានៅក្នុងខេត្តស្វាយរៀងរបស់យើង និយាយដោយឡែក ឲ្យកាន់តែ ទូលំទូលាយ និងមានការតភ្ជាប់ប្រទាក់ក្រឡា ។
ឯកឧត្តមបន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ជូននូវសមិទ្ធផលដ៏មានសារៈប្រយោជន៍នេះសម្រាប់ មូលដ្ឋាន នៃភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាពេលនេះ និងក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការ នៃការសាងសង់ស្ពានរបស់យើងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ល្អប្រសើរ ឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយគុណភាព ដើម្បីបម្រើឲ្យសេចក្តីត្រូវការ ចាំបាច់នៅក្នុងមូលដ្ឋានរបស់យើង ។ ទន្ទឹមនេះ ក្រោយការសាងសង់រួចរាល់ជាស្ថាពរយើង នឹងទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងយ៉ាងធំធេងស្របតាមទំហំ និងតម្រូវការ នៃការប្រើប្រាស់បម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ និងក៏ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញពីការអភិវឌ្ឍរីកចម្រើន នៃមូលដ្ឋានរបស់យើង ក្នុងសម័យកាលសុខសន្តិភាពរបស់ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយគឹម សេង






































