ខេត្តឧត្តរមានជ័យ: នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីជូនដល់វីរកងទ័ពប្រចាំគោលដៅផ្សេងៗនៅទិសខេត្តឧត្តរមានជ័យ សរុបចំនួន ២ ៤០០ គ្រាប់។
សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ការនាំយកស្បៀងបរិភោគជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ ដែលជាអំណោយ ក្រោមស្មារតី«ខ្មែរតែមួយ» របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមានចំនួន ២០លើកហើយ ដោយសរុបមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់ ៣ក្បាល ស៊ុតទា ១៤ ៩៥០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន ៧៨៦គីឡូក្រាម៕ភ្នំដងរ៉ែក






































