កំពង់ធំ÷ នៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២៥ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការជាមួយផ្នែកសឹករងក្រុងស្ទឹងសែន ចុះបង្ក្រាបបទល្មើសជលផល នៅចំណុច: ចុងអូរក្របៅកិននិងខាងកើតភូមិពាមក្រែង ក្នុងភូមិសាស្ត្រ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។លោក គន
ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានដឹកនាំកំលាំងសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍ស្ពានគ្រង ចុះត្រួតពិនិត្យនឹងបង្រាបបទល្មើសជលផលនៅចំណុច: ត្រពាំងតាអោន ក្នុងភូមិសាស្រ្តឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការជាមួយផ្នែកសឹករងក្រុងស្ទឹងសែន ចុះបង្ក្រាបបទល្មើសជលផលជាលទ្ធផលអនុវត្តបាន២ករណីបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៨របាំង ប្រវែង១.២៥០ម៉ែត្រ ឡុកចំនួនឡុក
លូស្បៃមុងចំនួន១៣មាត់ លូសាច់ក្រឡាញឹកចំនួន ១២មាត់ បង្គោលចំនួន៥៥៥ដើម ចាកលែងត្រីចម្រុះទំងន់៥៧គីឡូក្រាមចូលទន្លេវិញ និងប្រើប្រាស់ជាមធ្យោបាយកាណូត២គ្រឿង ប្រេងសាំងចំនួន៤០លីត្រផងដែរ។






































