សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា៤០០នាក់  នៅវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម

0

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត អនុសាខាស្រុក
សន្ទុក បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ពេលព្រឹកនៅវិទ្យាល័យតាំងក្រសាំងចំនួន២០០នាក់ ស្រី១៥៣នាក់ ក្រោមអធិបតីភាពលោក សន វឿន អភិបាលរងស្រុកសន្ទុក ពេលរសៀលនៅវិទ្យាល័យកំពង់ថ្មចំនួន២០០នាក់ស្រី១៥៦នាក់ ក្រោមអធិបតីភាពលោក ហេង ធារ៉ា អភិបាលរងស្រុកសន្ទុក ប្រធានការិយាល័យយុវជន នៃមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា លោកនាយក នាយករង ទីប្រឹក្សាយុវជន  លោកគ្រូឣ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជា។

ស្ថិតក្នុងឱកាសនេះដែរលោក សន វឿន ក៏បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរលោក សន វឿន អភិបាលរងស្រុកសន្ទុក ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវ÷ ខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន។ ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ។ ចៀសវាងការប្រើប្រាស់អំពើហិង្សា។ ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ។ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែរថា សម្រាប់អាវ មួក និងកន្សែង ជាអំណោយដល់ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា តាមរយៈលោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាក្រហមកម្ពុជាស្រុកសន្ទុក៕