សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានចូលរួមយកចិត្តទុកដាក់ដល់បញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ដោយបានដាក់គ្រឿងចក្រចូលជួសជុលផ្លូវតុលាការ ដែលមានប្រវែងប្រមាណ ២,០០០ ម៉ែត្រ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ចាប់ពីចំណុចផ្លូវសម្តេចជាស៊ីម មកដល់មុខប៉ុស្តិ៍ជ្រាវ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការជួសជុលនេះ ដឹកនាំដោយ ឯក
ឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងសាស្រ្តមណ្ឌលសៀមរាប អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ពន្ធ។គ្រឿងចក្រជាច្រើនបានកំពុងជួសជុលផ្លូវ ដើម្បីសម្រួលដល់បញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ជ្រាវ ក្រុងសៀមរាប ។
ផ្លូវតុលាការនេះ ជាផ្លូវមួយដែលប្រជាពលរដ្ឋធ្វើដំណើរជាញឹកញាប់ និងប្រើប្រាស់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ទាំងដឹកជញ្ជូនទំនិញ ការធ្វើដំណើរទៅការងារ និងកិច្ចការផ្សេងៗ។ ប៉ុន្តែស្ថានភាពផ្លូវបានខូចខាតទ្រុតទ្រោមជាយូរមកហើយ ជាពិសេសក្នុងរដូវភ្លៀង ការធ្វើដំណើរលំបាក និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។
ដោយសារតែការយកចិត្តទុកដាក់របស់អាជ្ញាធរ និងការគាំទ្រពីតំណាងសាស្រ្ត បានធ្វើឲ្យមានគ្រឿងចក្រជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ក្នុងការជួសជុល និងស្តារឡើងវិញផ្លូវនេះ។
ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ បានបង្ហាញនូវការរីករាយ និងក្តីអំណរយ៉ាងខ្លាំង ចំពោះការចូលមកជួយដោះស្រាយបញ្ហាផ្លូវមួយខ្សែនេះ របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដែលនាំឲ្យស្ថានភាពធ្វើដំណើរទៅមក កាន់កាន់តែងាយស្រួល។
ការជួសជុលផ្លូវនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដែលមានគោលបំណងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរ ជួយកាត់បន្ថយការលំបាក ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ថែមទាំងអាចជួយ លើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ របស់ទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕







































