នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបសហការជាមួយកម្លាំងមូលដ្ឋានស្រុកបង្រ្កាបបទល្មើសដឹកជញ្ជូនលៀសខុសច្បាប់

0

ដោយអ៊ុក ផ្លុង

សៀមរាប÷ នៅដើមឆ្នាំថ្មីនេះ ដោយមាន បទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី មេបញ្ជាការនៃស្នងការដ្ឋានខេត្តសៀមរាប និងមានការ សម្របសម្រួល និតិវិធី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅ ថ្ងៃសុក្រទី៩ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ១៩,៤០ នាទីយប់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ខេត្តសៀមរាប បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី សឿន សេន បានចុះប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសដឹកជញ្ជូន ផលិតផលលៀសគ្មាន លិខិតអនុញ្ញាតចំនួន២ស្រុក ពោលគឺ ស្ថិតក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម ចំនួន០២ ករណី មានដូច ខាងក្រោម:
១ .ជនសង្ស័យឈ្មោះ ភី សុភក្រ័ ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ ដឹកជញ្ជូនផលផលិតផលលៀសគ្មានលិខិតអនុញ្ញតដឹកដោយរថយន្តម៉ាក សាំយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2H.3460 រស់នៅភូមិក្រចាប់ ឃីព្រៃខ្លា ស្រុក ស្វាយអន្ទោ ខេត្តព្រៃវែង។ទន្ទឹមនឹងនោះដែរសមត្ថកិច្ចបានរកឃើញលៀសចំនួន ១៥០ប៉េ ស្មើនឹង ៧.៥០០គីឡូក្រាម។
២ .រថយន្តម៉ាក អុីស៊ុយស៊ុយ (ISUZU) ពណ៌ផ្ទៃមេឃ ពាក់ស្លាក់លេខ ចង្កូតស្តាំ KCHH.0056 ដឹកផលផលិតផលលៀសគ្មាន លិខិតអនុញ្ញាត ចំនួន ២១.២៥០គីឡូក្រាម និងមានស្លាកលេខភ្នំពេញ 3B.0930 មិនប្រក្រតីចំនួន មួយគូនៅលើរថយន្តថែមទៀត(ម្ចាស់រថយន្តកិច្ចខ្លួនបាត់)។ ចំណាត់ការរបស់សមត្ថកិច្ច ៖
ឃាត់ខ្លួនជនសង្ស័យ ដែលដឹកជញ្ជូនផលផលិតផលលៀសគ្មានលិខិតអនុញ្ញាតពីមន្រ្តីជំនាញ ។
ចាប់យកវត្ថុតាង ដែលមានលៀស ចំនួន២៨.៧៥០=២៨តោន៧៥០គីឡូក្រាម ចាក់ចូលប្រឡាយឃ្លាំងមុខវត្តស្តី ភូមិព្រែកស្រមោច និងភូមិតាច្រនាង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម  ខេត្តសៀមរាប និងមធ្យោបាយដឹកជញ្ជូន ០២គ្រឿង  បញ្ជូនទៅកាន់មន្រ្តីជំនាញរដ្ឋបាលជលផល ដើម្បីកសាងសំនុំរឿងទៅកាន់ស្ថាប័នអយ្យការ អម សាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធី ។
ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋបានរិះគន់ នាយសង្កាត់រដ្ឋបាល ជលផល កំពង់ឃ្លាំង លោកសុខ សុង និងនាយ រងផ្នែករដ្ឋបាលជលផល ដំដែក លោក សរ ម៉ាប់ ដែលមានស្នាក់ការនៅកំពង់ឃ្លាំងយ៉ាង ពេញទំហឹងថារឿងរ៉ាវ បទល្មើសផលិតផលដឹកជញ្ជូនលៀស សង្ស័យគ្មានលិខិតអនុញ្ញាតនេះកើតឡើង ក្បែរស្នាក់ការជាច្រើនឆ្នាំមកនេះហេតុលោក ទាំង២មិនដឹង? ជាពិសេសកម្លាំងអន្តរាគមន៍ភូមិភាគ៤ ភូមិភាគ៥ ដែល សម្ដេច បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា លោកមានទំនុកចិត្តយ៉ាងមុតមាំឲ្យបង្រ្កាបបទល្មើសនេសាទហេតុអ្វីក៏ បណ្ដោយឲ្យ រឿងនេះកើតឡើង? ឬអស់លោក បានកន្ទេលធំបន្លំដេក? ជាចុងក្រោយប្រជាពលរដ្ឋ សំណូមព រដល់ ឧត្តមសេនីយ៍ត្រី សឿន សេន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប មេត្តាជួយបន្តបង្រ្កាបបទល្មើសនេសាទផង ពួកគាត់ ថាបើ មិនដូច្នោះទេអេកូឡូស៊ីជីវៈចម្រុះក្នុងបឹងទន្លេសាបច្បាស់ជា រលាយហិនហោចជាមិនខាន៕