ក្រុងកំពង់សោម៖ក្រុមប្រជាពលរដ្ឋប្រមាណជាង ៤០ គ្រួសារ ស្ថិតនៅភូមិ បងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២១ខែមករាឆ្នាំ ២០២៦ បាននាំគ្នា មកសាលាក្រុងកំពង់ សោម ក្នុងគោលបំណងឲ្យថ្នាក់ដឹកនាំក្រុងជួយចុះពិនិត្យជាក់ស្តែងនៃការរស់នៅ របស់ពួកគាត់ជាង២០ឆ្នាំកន្លង មក ដើម្បីឆ្លើយតបទៅនិងលិខិតរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ចុះថ្ងៃទី ១៦ ធ្នូឆ្នាំ ២០២៥ជុំវិញ ការលុបទិន្នន័យក្បាលដី៣៦ ក្បាលដី ដែលជាក្បាលដីត្រូវបានមន្រ្តីជំនាញខេត្តព្រះសីហនុ ចុះបញ្ជីរឲ្យពួក គាត់រូចរាល់ និងបានចេញបង្កាន់ដៃចែកជួនដល់ពួកគាត់ក្នុងពេលកន្លងមកផងដែរ។

ជុំវិញករណីនេះ បើយោងតាម លិខិតរបស់ក្រសួងដែនដីនគរូរូបនីយកម្មនិងសំណង់ចុះថ្ងៃទី ១៦ ធ្នូឆ្នាំ ២០២៥ បានជម្រាបមកមន្ទីររៀបចំដែនដី នគរូបនី យកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុការចុះបញ្ជីនិងធ្វើបណ្ណកម្មសិទ្ធិលើទីតាំងដីទំហំ ១៧៥៤៩៦ម៉ែត្រការ៉េ ស្ថិតនៅភូមិ បឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

យោង៖ – លិខិតលេខ២០៨៦ សជណ. ប.ស ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន – ពាក្យស្នើសុំអន្តរាគមន៍ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ របស់ឈ្មោះ ភីន ផល្ល – កំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥- កំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាប ៖លោកប្រធានមន្ទីរ ជ្រាបថា ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យលើសំណើសុំចុះបញ្ជីនិងធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងដីទំហំ ១៧៥.៤៩៦ម៉ែត្រការ៉េ ស្ថិតនៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ឃើញថា ទីតាំងដីស្នើសុំនេះ មានជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋចំនួន ៤៤ក្បាលដី ដោយក្នុងនោះ (១)ក្បាលដីលេខ ០៣៧៣, ០៥ ៩៦, ០៦៣១, និងលេខី០៦៣២ ទំហំ ១៣ ៨០០ម៉ែត្រការ៉េ ឈ្មោះ ភីន ផល្លា បានដោះស្រាយ បញ្ចប់ វិវាទជាមួយប្រជាពលរដ្ឋរួចរាល់, (២)ក្បាលដីលេខ០៩០៣, ១២១១, ១២១២, និងលេខ១២១៣ ទំហំ ៥ ៦៨៩ ម៉ែត្រការ៉េ កំពុងដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង, និង (៣) ក្បាលដីចំនួន ៣៦ក្បាលដីផ្សេងទៀត ទំហំ ១៥៦ ០០៧ម៉ែត្រការ៉េ មិនមានការកាន់កាប់អាស្រ័យផលឡើយ។ ក្នុងន័យនេះ ក្រសួង អនុញ្ញាតជាគោលការណ៍ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដូចខាងក្រោម៖១. លុបទិន្នន័យក្បាលដីចំនួន ៣៦ក្បាលដី ។ ចំពោះក្បាលដីចំនួន ៤ក្បាលដឺ រួមមានក្បាលដីលេខ០៩០៣, ១២១១, ១២១២, និងលេខ១២១៣ ទំហំ ៥ ៦៨៩ម៉ែត្រការ៉េ ស្នើឱ្យឈ្មោះ ភីន ផល្លា បន្តសម្របសម្រួល ដោះស្រាយគោលនយោបាយ បញ្ចប់ជាមួយប្រជាពលរដ្ឋ ដើម្បីអាចឈានទៅ ចុះបញ្ជីចេញវិញ្ញាប័ន បត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនឈ្មោះ ភីន ផល្លា បាន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ប្រមាណ ៣៦ ក្បាលដីសង្ឃឹមថាពួកគាត់និងទទួលបានយុត្តិធម៏ស្របតាម នៃច្បាប់ ភូមិបាល របស់ ព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធផ្ទះសំបែងភូមិឋានដែលគាត់រស់នៅអាស្រ័យផលជាក់ស្តែងជាង២០ឆ្នាំ កន្លងមកហើយ ៕

នាគសមុទ្រ



































