រដ្ឋបាលស្រុកស្ទឹងហាវ ចេញសេចក្តីជួន ដល់ ម្ចាស់ភោជនីយដ្ឋាន BEACE HOUSEឲ្យធ្វើការរុះរើស្ពាន និងសំណង់ផ្សេងៗ សាង់សង់ គ្មានច្បាប់អនុញ្ញាតរំលោភចូលទៅក្នុងសមុទ្រ ចេញឲ្យអស់រយៈ១៥ថ្ងៃ

0

ខេត្តព្រះសីហនុ៖យោងអនុក្រឹត្យលេខៈ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិ បាលកម្ពុជាស្តីពីការគ្រប់គ្រងអាងទន្លេ រដ្ឋបាលស្រុកស្ទឹងហាវ បានចេញសេចក្តីជួនដំណឹងលេខ ០០២/២៦(សជណ) ចុះថ្ងៃទី១៤ ខែ មករាឆ្នាំ២០២៦ ជម្រាបមកម្ចាស់ភោជនីយដ្ឋាន BEACE HOUSEដែលមាន លោក គួច វិន័យ និងលោកស្រី អ៊ុច ស្រីរ័ត្នជាតំណាងគ្រប់គ្រង  ស្តីពីការរុះរើស្ពានថ្ម និងសំណង់ផ្សេងៗ ដែលបានសាង់សង់កន្លងមករំលោភចូលទៅក្នុងសមុទ្រ ដោយពុំគ្មានច្បាប់អនុញ្ញាត ។

ដោយសេចក្តីជួនដំណឹងនេះបានតម្រូវឱ្យម្ចាស់ទីតាំងខាងលើរុះរើចេញដោយខ្លួនឯងរយៈ ពេលគឺគិតចាប់ពីថ្ងៃ១៤ទៅដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជាកំហិត ក្នុងករណីម្ចាស់ទីតាំងខាង លើមិនចូល រួមសហការ និងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការតាម ផ្លូវច្បាប់ ជាធរមាន និងចុះរុះរើដោយផ្ទាល់ចំពោះផលប៉ះពាល់ខូចខាតសំណង់មិនទទួលខុសត្រូវឡើយ។

ពាក់ព័ន្ធនិងសំណង់រំលោភចូលសមុទ្រ ខាងលើនេះ រដ្ឋបាលស្រុកស្ទឹងហាវបានបញ្ជាក់ថាកន្លងមក ក្រុមការងាររបស់រដ្ឋបាលស្រុកបានចុះហាមឃាត់ផ្អាកនិងបានតម្រូវឱ្យរុះរើសំណង់នានាដែលបានសាងសង់ដោយគ្មានការ  អនុញ្ញាតចូលក្នុងសមុទ្រចំនួនពីរលើករួចមកហើយ ជាក់ស្ដែងគឺមានស្ពានដែលមានទទឹង៦ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រនិងកញ្ជុះកំសាន្តមួយចំនួនទៀតដែលបានសាងសង់រំលោភតាមបណ្ដោយនៃចំណីសមុទ្រ ស្ថិតនៅ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ប៉ុន្តែរកន្លងមក ម្ចាស់សំណង់ហាក់មិនគោរ ពតាម ការណែនាំ និងសហការជាមួយរដ្ឋបាលស្រុកឡើយ តែផ្ទុយទៅវិញបែរជាលូចបន្តសកម្មភាពសាងសង់ រហូតមក ដល់ ពេលនេះ។តែទោះជាយ៉ាងណាក៏ដោយ ការជួនដំណឹងលើកនេះ រដ្ឋបាលស្រុកស្ទឹងហាវសង្ឃឹមថាម្ចាស់ទីតាំង ភោជនីយដ្ឋាន BEACH HOUSE និងចូលរួមសហការក្នុងការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះឱ្យ បាន ប្រសិទ្ធ ភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ៕

នាគសមុទ្រ