ភ្លើងឆេះហាងថែរក្សាសម្រស់ អាដូរ៉ា Spa រងការខូចខាត

0

សៀមរាប៖ ហាងថែសម្រស់មួយកន្លែងដែលមានយីហោ អាដូរ៉ា Spa បានរងការឆាបឆេះសេដ្ឋកិច្ចជំនាញបានឲ្យដឹងថា ហេតុការណ៍នៅម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ នៅចំណុចផ្ទះល្វែងជួលជាន់ផ្ទាល់ដីសាងសង់ពីថ្ម (ផ្ទះរបស់ឈ្មោះ សេង គឹមហុង ភេទ ប្រុស អាយុ ៤២ ឆ្នាំ ) ស្ថិតនៅតាមបណ្តោយផ្លូវលោកតាខៀវណើយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អគ្គីភ័យនេះ ឆេះផ្ទះអស់មួយ ល្វែង មានដូចជា ៖ ផ្ទះល្វែងថែរក្សាសម្រស់យីហោ អាដូរ៉ា Spa របស់ឈ្មោះ ទន់ ផាន់ណា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ លេខទូរស័ព្ទ 093 993 894 ( ជាអ្នកជួល )។

ករណីនេះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ ខូចខាតឆេះសម្ភារៈកែសម្ផស្ស សម្ភារៈប្រើប្រាស់អស់មួយចំនួន។សមត្ថកិច្ចបញ្ជាក់ថា បានប្រតិបត្តិការពន្លត់អណ្តាតភ្លើងរលត់អស់ទៅវិញនៅម៉ោង១២,៤២នាទីយប់ថ្ងៃថ្ងៃទី១១ខែកុម្ភះឆ្នាំ២០២៦ ដោយបានប្រើប្រាស់ឡានទឹក អស់ចំនួនសរុបពីរ កងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន មួយគ្រឿង ឡានធំ (បាញ់អស់មួយឡាន))ស្នងការដ្ឋាននគរបាលខេត្តសៀមរាចំនួន០១គ្រឿង(មិនបានបាញ់បានពាក់កណ្តាល)ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិត រឺ បង្កឲ្យមានស្នាមរបួស ដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់នោះទេ ៕